លុ ច្សស៊ីស RX300 ដឹកឈើក្រញូង១តោន ត្រូវសមត្ថកិច្ចស្ទាក់ជាប់នៅកំពង់ធំ

ខេត្តកំពង់ធំ៖ កម្លាំងជំនាញរដ្ឋបាលព្រៃឈើកំពង់ថ្ម កាលពីយប់ ថ្ងៃទី១០ កញ្ញា ម្សិលមិញ បានស្ទាក់ចាប់រថយន្តដឹកឈើក្រញូងមានទម្ងន់ ១តោន នៅចំណុចភូមិត្រពាំងវែង សង្កាត់ក្រយៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ស៊ុត ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកក៏ដឹកនាំកម្លាំងចុះស្ទាក់ចាប់ រថយន្តមួយគ្រឿងម៉ាក លុច្សស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-9915 ដែលបានដឹកចេញពីខេត្តសៀមរាប។
លោកថា រថយន្តខាងលើបានដឹងខ្លួន ក៏បើករថយន្តបត់ក្រោយ ហើយកម្លាំងជំនាញបានតាមដេញចាប់យ៉ាងប្រផាប់ប្រភីង លុះមកដល់ចំណុច ខាងលើ រថយន្តបើកធ្លាក់ចូលប្រឡាយទឹក ទៅមុខមិនរួច ក៏ត្រូវសមត្ថកិច្ចចាប់ជាប់តែម្តង។
បច្ចុប្បន្នរថយន្ត និងឈើ ត្រូវកម្លាំងជំនាញ យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីចាត់ការតាមនិតិវិធី៕

09_11_2015_03_56_5520150910181252

Loading...

Leave a Reply

Your email address will not be published. Required fields are marked *