លួច​គេ​បាន​ហើយ​ជិះ​អស់​សាំង​ ម្ចាស់​តាម​ទាន់វាយ​ទ្រម​ខ្លួន

ភ្នំពេញ ៖ បុរស ត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋចាប់វាយឡើងទ្រមខ្លួនបន្ទាប់ពីជនសង្ស័យលួចម៉ូតូគេបានហើយពេលជិះចេញក៏អស់សាំងត្រូវម្ចាស់តាមទាន់ជាន់កបន្ថែមប៊ិះសូន្យជីវិតកាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខបុរីជ័យឧត្ដមក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អធិការរងនគរបាលខណ្ឌច្បារអំពៅ លោកម៉ៅ សឿត បានរៀបរាប់ពីសកម្មភាពចោរកម្មនេះថា នៅរសៀលថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះស៊ឹម ចាន់រ៉ា ភេទប្រុស អាយុ៣១ឆ្នាំមុខរបរជាងសំណង់ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា បានយកម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ១BX០៣៣៣ទៅទុកមុខបុរីជ័យឧត្តម ដែលជាកន្លែងជនរងគ្រោះទៅធ្វើសំណង់ឲ្យគេ។ ពេលចាក់សោ.កម៉ូតូហើយ ម្ចាស់ម៉ូតូបានបិទបេនសាំង រួចឡើងទៅធ្វើសំណង់។ពេលនោះស្រាប់តែមានមុខសញ្ញាលួចម៉ូតូម្នាក់ឈ្មោះង្វៀង យុំាងដុង ភេទប្រុស អាយុ៣១ឆ្នាំស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ឈ្មោះស៊ឹម ចាន់រ៉ា ជិះគេចខ្លួន ប៉ុន្តែម្ចាស់ម៉ូតូបានឃើញ ក៏ស្រែកឆោឡោ ព្រមទាំងរត់ដេញចាប់ធ្វើឲ្យផ្អើលប្រជាពលរដ្ឋពេញភូមិ ហើយពេលចោរជិះទៅដល់មុខវិហារវៀតណាមក្នុងភូមិតែមួយ ម៉ូតូក៏អស់សាំង ត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋវាយឡើងទ្រមខ្លួនមុនប្រគល់ឲ្យនគរបាល ៕

55

Loading...