លើកពេលបើកសវនាការករណីលោក​ សម​ រង្ស៊ី​ ពាក់ព័ន្ធនឹងការក្លែងសន្ធិសញ្ញាព្រំដែន​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ តុលាការក្រុងភ្នំពេញ បានសម្រេចលេីកពេល បេីកសវនាការកាត់ទោស លោក សម រង្ស៊ី និង ជំនួយការរបស់គាត់ពីរនាក់ទៀត ពាកព័ន្ធនឹង ករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម ទៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះវិញ។

មន្ត្រីតុលាការ បានិយាយថា ការលេីកពេលនេះ ដោយមូលហេតុ លោក យុង ផានិត មេធាវីការពារក្តី អុឹង ជុងលាង និង សត្យា សម្បត្តិ ដែលត្រូវឡេីងការពាររឿងនេះ មិនដែលបានជួបកូនក្តី ព្រោះតែរូបគាត់ជាមេធាវី តែងតាំង។

តាមឯកសារកាលវិភាគតុលាការ បង្ហាញថា សវនាការលេីសំណុំរឿងនេះ ដឹកនាំដោយលោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ លោក នូ វាសនា ជាសមាជិក និង លោក សៀង សុខ ជាតំណាងអយ្យការ ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រួវបានតុលាការចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ៕

fr tt

Loading...