លេងៗក្លាយជាមែន! កាប់៣ប៉័ងតោចំកញ្ចឹង.ក ស្លាប់ពេលដល់មន្ទីរពេទ្យ

ខេត្តព្រៃវែង៖ អំពើហិង្សាមួយដែលកើតចេញពីការឈ្លោះប្រកែកគ្នាលេងៗ ហើយបណ្តាលឲខឹងគ្នាមែនទែនទាញកាំបិតប៉័ងតោកាប់ដាច់កញ្ចឹង.កស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបាន១ម៉ោង។

ហេតុការណ៍ហិង្សាដោយចេតនាខាងលើបានកើតឡើង កាលពីយប់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង២១និង១៥នាទី ត្រង់ចំណុចរោងជាងឡានរបស់ឈ្មោះ ថៃ សុធា ស្ថិតក្នុងភូមិឯករាម សង្កាត់ជើងទឹក ក្រុងកំពង់លាវ ខេត្តព្រៃវែង។ ជនរងគ្រោះខាងលើមានឈ្មោះ ដេត ប្រុស ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិពោធិតាមុំ ឃុំ ស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ចំណែកឯជនរងគ្រោះមានឈ្មោះ យឹម ប្រុស អាយុ៣៨ឆ្នាំ រស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបាន១ម៉ោង។

ពាក់ព័ន្ធករណីខាងលើលោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគបាលខេត្តព្រៃវែងបានឲ្យអ្នកយកព័ត៌មានយើងដឹងថា នៅក្នុងករណីខាងលើមុនពេលកើតហេតុជនរងគ្រោះនឹងជនសង្ស័យបានប្រកែកគ្នាក្នុងលក្ខណៈលេងសើចក្រោយមកក៏ឈ្លោះប្រកែកគ្នាខ្លាំងឡើងៗក៏ធ្វើឲ្យជនសង្ស័យខឹង ហើយទាញកាំបិតប៉័ងតោកាប់ជនរងគ្រោះចំកញ្ចឹង.ក ចំនួន៣កាំបិត ហើយរត់គេចខ្លួនបាត់តែម្តង បន្ទាប់មកជនរងគ្រោះត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តព្រៃវែងបានប្រហែល១ម៉ោង ដោយរបួសធ្ងន់ពេកជនរងគ្រោះក៏បានស្លាប់ទៅ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯជនសង្ស័យសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់៕

Loading...