លែងលះគ្នា​ហើយ សុំ​ត្រូវ​គ្នា​វិញ ប្រពន្ធ​មិន​ព្រម សម្រេចចិត្ត​ចង​-​ក សម្លាប់​ខ្លួនឯង​

ខេត្តពោធិ៍សាត់​៖ យុវជន​ម្នាក់ នឹក​ប្រពន្ធ​ដែល​លែងលះគ្នា​រួច សុំ​ត្រូវ​គ្នា​វិញ តែ​ប្រពន្ធ​មិន​ព្រម  ក៏​សម្រេចចិត្ត​ចង​-​ក សម្លាប់ខ្លួន​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​យប់ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៥ ក្នុងភូមិ​អ​ន្សា​យ​គល់ ឃុំ​អន្លង​ត្នោត ស្រុក​ក្រគរ ខេត្តពោធិសាត់​។

​លោក ម៉ោ​ល សុទ្ធ អធិការរង​ស្រុក បាន​ឲ្យ​ដឹង​ដឹងថា ជនរងគ្រោះ​ឈ្មោះ អឿន សំអាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។ ប្រភព​បន្តថា ជនរងគ្រោះ បាន​លែងលះ​ជាមួយ​ប្រពន្ធ ហើយក៏​សុំ​ត្រូវ​គ្នា​វិញ តែ​នាង​មិន​ព្រម ថែ​ន​ទាំង​ឈឺចិត្ត​នឹង​ប្រពន្ធ​បាន​ចាក​ចេញទៅ​ស្រុកថៃ​ទៀត ជនរងគ្រោះ ក៏​សម្រេចចិត្ត​ចង​-​ក សម្លាប់ខ្លួន នៅក្នុង​បន្ទប់ទឹក​តែម្តង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ យក​ទោ​ធ្វើ​បូ​ណ្យ​តាម​ប្រពៃណី​៕

08_30_2015_04_12_3320150830013546

Loading...

Leave a Reply

Your email address will not be published. Required fields are marked *