លែងលះ ​ប្រពន្ធ​បានសម្រេច ដាច់ចិត្ត​ចង​-​ក​សម្លាប់ខ្លួន

ខេត្តកណ្តាល​៖ ​បុរស​ម្នាក់ លែងលះ​ប្រពន្ធ​សម្រេច បានចិត្ត​ចង​-​ក​សម្លាប់​ខ្លួនឯង កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នេះ នៅក្នុង​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សម្នាញ់ ក្រុង​តាខ្មៅ​។​

​លោក​វរៈសេនីយ៍ទោ ស៊ឺ​ម ប៊ុន​បណ្ឌិត អធិការ​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ធា​ម សុជា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​ចំណុចកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​ពានា​ផ្សារ ឃុំ​ក្បឿង​រាយ ស្រុក​ក​ញ្ចៀ​ច ខេត្តព្រៃវែង​។​

​លោ​កថា​កាលពី​យប់​ថ្ងៃទី​១៨ ម្សិលមិញ​បុរស​ម្នាក់​ឈ្មោះ ហួត និល  អាយុ​៤៥​ឆ្នាំ ដែល​ជួល​បន្ទប់​នៅក្បែរ​ជនរងគ្រោះ បានឮ​ទូរ​ស័​ឮ​រោទ៍ តែ​គ្មាន​អ្នកទទួល លុះ​ថ្ងៃកើតហេតុ រូបគាត់​ក៏​ប្រាប់​ម្ចាស់​បន្ទប់​ជួល ឲ្យ​ទៅ​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ​យក​ខ្សែ​នីឡុង​ចង​-​ក នឹង​ដំបូល​បន្ទប់​ស្លាប់​បាត់ទៅហើយ​។​

​លោក​ថា មុនពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃមុន ជនរងគ្រោះ​ទៅ​ស្រុកកំណើត​លែងលះ​ជាមួយ​ប្រពន្ធ ពេល​ត្រឡប់មកវិញ ក៏​កើតមាន​ករណី​ចង​-​ក​សម្លាប់ខ្លួន​តែម្តង​។​ ​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ រួច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

10_19_2015_04_16_00Untitled-2 10_19_2015_04_16_00Untitled-4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *