លោកជំទាវឧកញ៉ាមហាឧបាសិកា ញឹក ប៊ុនថា និងពុទ្ធបរិស័ទនាំ ទៀនវស្សាប្រគេនព្រះសង្ឃ ដាំកូនឈើនិងចែកអំណោយ

ខេត្តកំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០នេះមានពិធីជួបជុំគណៈនាយកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា កម្ពុជា ដែលដឹកនាំដោយលោកជំទាវឧកញ៉ាមហាឧបាសិកា ញឹក ប៊ុនថា អមដំណើរដោយលោកជំទាវ ហ៊ុន ស៊ីណាត ឯកឧត្តម ម៉ុក ម៉ារ៉េត លោកជំទាវ យិន ផាន់នី លោកជំទាវ ពេជ្រ សោភ័ណ្ឌ ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ លោកអភិបាលរងស្រុកភ្នំស្រួច ព្រមទាំងមន្ត្រីរាជការ អ្នកមុខអ្នកការ ជាច្រើនកុះករ ដើម្បីចូលរួមដាំកូនឈើប្រណិតប្រភេទបេង ក្រញូង ធ្នង់ នាងនួន។ល។ ចំនួន៥០០ដើម។

នៅក្នុងដាំកូនឈើនេះដើម្បីរក្សាធនធានធម្មជាតិ ដែលមានជនខិលខូចមួយចំនួនកាប់បំផ្លាញព្រៃឈើ ដើម្បីយកដីព្រៃការពារដោយព្រះរាជក្រឹត្យ ហើយការដាំដើមឈើនេះឡើងវិញក្រោយពីមានការបំផ្លិចបំផ្លាញ ដើម្បីកែលម្អ កំពូលភ្នំ និងការអភិរក្សធម្មជាតិប្រវត្តិសាស្ត្រ របស់យើងនេះ បានដាំច្រើនឆ្នាំមកហើយ សុទ្ធតែឈើមានតម្លៃ ប្រសិនបើយើងនិយាយពីធម៌ព្រះពុទ្ធ គឺព្រះពុទ្ធសាសនារបស់យើង ព្រះអង្គប្រសូតនិងត្រាស់ដឹងក៏នៅ ក្រោមដើមឈើផងដែរ។

ជាចុងក្រោយឯកឧត្តម ម៉ុក ម៉ារ៉េត មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន លោកតែងតែក្រើនរំលឹកដល់មន្ត្រីជំនាញរដ្ឋបាល ព្រៃឈើនិងប្រជាពលរដ្ឋដាំឈើឡើងវិញជាប្រចាំរហូត តាំងពីជំនាន់សម្តេចតា ព្រះករុណា ចាំការពារព្រៃឈើ ដើម្បីទុកអោយក្មេងៗជំនាន់ក្រោយបានដឹងបានឃើញបានស្គាល់ ទេសចរណ៍ម្នាក់ដើមឈើ១ដើម ម្យ៉ាងវិញទៀតបច្ចុប្បន្ននេះឯកឧត្តមលើកឡើងថាប្រជាជនម្នាក់ដើមឈើ១ដើម។

លោកជំទាវឧកញ៉ាមហាឧបាសិកា ញឹក ប៊ុនថា មានប្រសាសន៍ថាលោកជំទាវមិនអាចបំភ្លេចបានទេគុណរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធប៊ុនរ៉ានីហ៊ុនសែន ជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះរូបលោកជំទាវនិងប្រជាជនជាច្រើនលាននាក់នៅទូទាំងប្រទេសកម្ពុជាអោយផុតពីសេចក្តីស្លាប់ មិនអាចបំភ្លេចនោះទេ បើគ្មានសម្តេចទេ រូបគាត់មិនអាចធ្វើសំណង់ប្រាសាទជាមួយព្រះមហាក្សត្រ និងឯកឧត្តមលោកជំទាវ អស់លោកលោកស្រី និងសប្បុរសជន។ បន្ទាប់ពីទទួលបានដីសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីហ៊ុនសែនរួចមក ត្រូវសិក្សាអស់រយៈពេល៣ឆ្នាំ មានព្រៃតូច ធំ ក្រាស់ស្តើង ដើរទាក់វល្លិ៍ក៏មាន ហើយចាប់ផ្តើមឈួសឆាយ កាយដីដាំកូនឈើ។ទី១លោកជំទាវ ឧកញ៉ាមហាឧបាសិកា ញឹក ប៊ុនថា សូមថ្លែងអំណរគុណដល់សម្តេចសង្ឃនាយក សម្តេចតេជោស៊ីញ៉េអោយនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០០២ដើម្បីធ្វើការផ្សព្វផ្សាយព្រះធម៌មានមហាជន និងពុទ្ធបរិស័ទមានការគាំទ្រច្រើនផងដែរ។ពេលដែលលោកជំទាវ ឧកញ៉ាមហាឧបាសិកាបានទៅទស្សនកិច្ច នៅក្រៅប្រទេសឃើញប្រទេសគេសង់បង្កើតមជ្ឈមណ្ឌលព្រះពុទ្ធសាសនាច្រើន (មានប្រាសាទ)គ្រប់ប្រទេស យល់ឃើញថាប្រទេសកម្ពុជាខ្មែរអង្គរ យើងកាន់សាសនាព្រះពុទ្ធយូរហើយដែលនោះ មួយរយៈពេលនិងជីវិតចុងក្រោយនេះគិតថាដើម្បីអោយមានស្នាដៃសងគុណបក្សនិងរដ្ឋនិងសម្តេចសង្ឃនាយកជាឪពុកទី៣ធ្វើការពិភាក្សាជាមួយឯកឧត្តម ម៉ុក ម៉ារ៉េត ជួយមែនទែន។ដំបូងឡើយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអោយជំនាញក្រសួងកសិកម្ម ចុះទៅពិនិត្យដីនៅម្តុំគីឡូ៧០ មានដីទំហំត្រឹមតែ១៨ហិកតាប៉ុណ្ណោះហើយជើងភ្នំម្ខាងទៀតខាងសាសនាយេស៊ូគេទិញអស់ហើយ ទើបសម្តេចសង្ឃព្រះសុមេធាធិបតីន្ទន ង៉ែត មានសង្ឃដីការចឹងញ៉ោមមហាឧបាសិកាអើយទៅនៅគិរីរម្យវិញទៅទីខ្ពស់ ហើយធ្វើទីសក្ការៈបូជាសមជាង។លោកជំទាវ ឧកញ៉ាមហាឧបាសិកា ញឹក ប៊ុនថា បានបញ្ជាក់បន្ថែមថាជាចុងក្រោយសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅ ដល់សម្តេចសង្ឃនាយក សម្តេចសង្ឃនាយករង ឯកឧត្ដមលោកជំទាវ និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមបច្ច័យក្នុងការកសាង មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នេះជាខ្នាតជាតិនិងអន្តរជាតិ ប្រសិនណាប្រទេសកម្ពុជាយើងមានកម្មពិធីធំៗអាចមកធ្វើនៅទីនេះបាន ដូចកនេះហើយទើបលោកជំទាវឧកញ៉ាមហាឧបាសិកា ញឹក ប៊ុនថា ខិតខំដាំដើមឈើអោយបានច្រើនដើម្បីជាទីសក្ការៈបូជា ពេលមកលេងអាចជ្រក ហូបបាយក្រោមដើមឈើក៏បានដែរ។

ក្រោយពីពិធីដាំដើមឈើរួចហើយចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១៣០គ្រួសារដោយក្នុង១គ្រួសារទទួលបានអង្ករ ត្រីខកំប៉ុង មី ស្ករស ទឹកដោះគោ ប៊ីចេង ទឹកត្រីទឹកស៊ីអុីវ និងថវិកាមួយចំនួនទៀត។នៅចុងក្រោយកម្មវិធីលោកជំទាវឧកញ៉ា មហាឧបាសិកានិងឯកឧត្តមលោកជំទាវបានប្រគេន ទៀនវស្សានិងទេយ្យទានជាច្រើនទៀតផងដែរដើម្បីជួយឧបត្ថម ទ្រទ្រង់ដល់ព្រះសង្ឃដែលគង់ចាំវស្សា៕

Loading...