លោកជំទាវ ឱ វណ្ណឌីន ៖ យើង​ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលកូវីដ-១៩ ដើម្បីចៀសផុតពីជ្រោះមរណៈ

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ចេញសារថា យើង​ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលកូវីដ-១៩ ដើម្បីចៀសផុតពីជ្រោះមរណៈ ដោយសារជំងឺដ៏កាចសាហាវដែលនៅចំពោះមុខយើងទាំងអស់គ្នា។

លោកជំទាវបន្តថា ធ្វើសកម្មភាពរួមគ្នា ដើម្បីប្រយុទ្ធនឹងវីរុសកូវីដ-១៩ សម្រាប់ការរសនៅល្អប្រសើរនៅថ្ងៃស្អែក សម្រាប់ឆ្នាំល្អប្រសើរ និងសម្រាប់អនាគតល្អប្រសើរ។ សិទ្ធិរបស់អ្នក គឺជាសិទ្ធិរបស់ដែលត្រូវបានការពារពីការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត។ ដូច្នេះយើងទាំងអ់គ្នាត្រូវអនុវត្តន៍សិទ្ធិរបស់យើងក្នុងការវាយបកធ្វើឱ្យវីរុសកូវីដ-១៩ ទទួលរងនូវការបរាជ័យ ដោយស្នាដៃពួកយើងទាំងអស់គ្នា។ សូមមានសុវត្ថិភាពល្អទាំងអស់គ្នាដោយនៅផ្ទះ!

Loading...