លោកញឹម វណ្ណៈលួចបន្លំឲ្យមានការឈូសឆាយដីព្រៃក្នុងតំបន់ការពារយ៉ាងតិច១០ហិកតា

ខេត្តមណ្ឌលគិរី៖ ភាពជ្រួលច្របល់អំពីការដែលលោកញឹម វណ្ណៈឃុបឃិតឲ្យឈ្មួញឈូសឆាយដីព្រៃនៅក្នុងតំបន់របស់ខ្លួនបានលេចការពិតបណ្ដើរៗហើយ ។ ោប្រភពបានឱ្យដឹងថា ដីព្រៃមួយចំនួនដែលឈូសឆាយនោះគឺស្របច្បាប់ប៉ុន្តែដីនៅក្នុងតំបន់ការពារយ៉ាងហោចណាស់ជាង ១០ហិកតាត្រូវបានឈូសឆាយដោយសារការឃុបឃិតរវាងលោកញឹមវណ្ណៈនិងមន្ត្រីកងរាជអាវុធហត្ថក្នុងស្រុកកោះញែក។

ប្រភពបានរាយការណ៍ថាព្រៃឈើក្នុងឃុំរយ៉ស្រុកកោះញែកដែលមួយភាគទៅក្នុងតំបន់ការពារភ្នំព្រេចដែលមានលោកញឹមវណ្ណៈជានាយករងទទួលបន្ទុកតំបន់របៀងខាងលើនេះកំពុងរងនូវការកាប់បំផ្លាញឈូសឆាយរាប់រយហិកតាដែលក្នុងនោះដីព្រៃនៅក្នុងតំបន់ការពារភ្នំព្រេចយ៉ាងតិចណាស់ក៏10 ហិកតាដែរកំពុងរងនូវការកាប់បំផ្លាញ។ប្រភពបានឱ្យដឹងថាមន្ត្រីកងរាជអាវុធហត្ថស្រុកកោះញែកជាអ្នកសម្របសម្រួលនៅក្នុងការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់នេះ។

ប្រភពពីមន្ត្រីនៅស្រុកកោះញែកបានឲ្យដឹងថាលោកញឹមវណ្ណៈឃុបឃិតឲ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលគេខ្សឹបថាដីព្រៃដែលឈូសឆាយរួចហើយនៅតំបន់នោះមានតម្លៃមិនតិចជាង១ម៉ឺនដុល្លារនោះឡើយ។ដូច្នេះនៅពេលដែលលោកយឹមវណ្ណៈលក់ដីព្រៃមិនទាន់ឈូសឆាយយ៉ាងហោចណាស់ក៏តម្លៃ៥ពាន់ដុល្លារដែរ។

ប្រភពនានាបានសួរថាតើលោកញឹម វណ្ណៈអាងខ្នងនរណាបានជាហ៊ានធ្វើអំពើល្មើសច្បាប់ប្រទេសជាតិយ៉ាងដូច្នេះ?រឿងនេះសម្បីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីទាំងស្ថាប័នជំនាញក៏មិនដឹងផង។អ្នកខ្លះខ្សឹបថាលោកញឹមវណ្ណៈអាងខ្នងមន្ត្រីធំនៅក្រសួងបរិស្ថានដែលមានឋានៈនិងតួនាទីជាមន្ត្រីអគ្គាធិការ។រឿងរ៉ាវទាំងនេះគួរតែថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីចុះទៅមើលផងថាតើលោកយឹមវណ្ណៈកំពុងធ្វើអ្វីក្នុងទឹកដីនៃដែនសមត្ថកិច្ចរបស់ខ្លួន?

លោកញឹមវណ្ណៈមិនអាចទាក់ទងដើម្បីសុំការបំភ្លឺចំពោះការលើកឡើងទាំងឡាយនេះបានទេ? ៕

Loading...