លោកទា គឹមសុទ្ធ មិនហ៊ានបង្រ្កាបរថយន្តដឹកឈើ សង្ស័យមានភាគហ៊ុននិងអ្នករកស៊ីឈើ

សៀមរាបៈ សកម្មភាពដឹកឈើរបស់ លោក វ៉ា ហៅចាន់ថុន បានធ្វើសកម្មភាពដឹកយ៉ាងគគ្រឹក គគ្រេង ពុំត្រូវបាន លោក ឯក មន្នី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប និងលោក ទា គឹមសុទ្ធ នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប ចាត់វិធានការបង្រ្កាប ខណៈពេលដែលធ្វើសកម្មភាព លោកទាំងពីរខលចូលហើយបែរជាមិនលើកទូរស័ព្ទ ជាហេតុធ្វើឲ្យមហាជនសង្ស័យថា តំណែងតួនាទី របស់លោក នាយរងអធិការដ្ឋាន និងលោក ទា គឹមសុទ្ធ ត្រូវបានឈ្មួញឈើទិញ ដោយកាកសំណល់ លុយហើយដឹង បានជាមិនហ៊ានបង្រ្កាប។

សកម្មភាពដឹកជញ្ជូនឈើ ដោយគ្មានច្បាប់អនុញ្ញាតិ ដែលត្រូវបានគេស្គាល់ថា ជារថយន្តរបស់លោក វ៉ា ហៅចាន់ថុន បាន ដឹកចេញពីស្រុកវ៉ារិន ឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី និងសមត្ថកិច្ចពាក់ព័ន្ឋ ជាច្រើនកន្លែង តែពុំត្រូវបាន បង្រ្កាបម្តងណាឡើយ ដោយសារតែបុគ្គលរូបនេះត្រូវបានគេដឹងថា មានអត្តចរឹក ចូលចិត្តធ្វើនំអត់ម្សៅ កន្ទេលធំបន្លំដេក អែបអាងយកឈ្មោះអ្នកដ៏ទៃ មកយកលេសក្នុងមុខ របររបស់ខ្លួន ជាក់ស្តែងរថយន្តរបស់លោក វ៉ា ហៅ ចាន់ថុន បានដឹកឈើលេខ២ដោយគ្មានច្បាប់ ជាច្រើនគ្រឿង ចូលដេប៉ូរបស់ខ្លួនស្ទើរតែជារៀងរាល់យប់ តែពុំត្រូវបានហាមឃាត់នោះទេ ដោយសារតែ លោកបានចង សម្ព័ន្ឋមេត្រីភាពជាមួយលោក ប៉ុងប៊ុនលីម លោក ឡូន និងលោក ឯម មន្នី ព្រមទាំងលោក ទា គឹមសុទ្ធ ទើបបានជាពុំមានការបង្រ្កាបពីសំណាក់មេព្រៃទាំងនេះ។

លោក ឯក មន្នី នាយរងអធិការដ្ឋាន រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា បើឃើញ ហេតុការរថយន្ត ដឹកឈើដោយគ្មានច្បាប់ សុំឲ្យខលហៅលោក ជាបន្ទាន់លោកនឹងចាត់កម្លាំង ចុះទៅឃាត់ទុក  ការលើកឡើងបែបនេះគឺលោក ឯម មន្នី ឆ្លើយឲ្យរួចផុតតែពីមាត់នោះទេ ជាក់ស្តែងនៅ ពេលដែលមានរថយន្ត កូរ៉េ រថយន្តនីសាន់ ជាពិសេសរថយន្ត លោក វ៉ា ហៅចាន់ថុន ដឹកឈើស្ទើរតែបាក់ សន្ទាស ពេលខលហៅលោក ឯកមន្នី និងលោក ទា គឹមសុទ្ធ បែរជាគ្មានលោកណាម្នាក់ លើកទូរស័ព្ទ នោះទេ ជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលជា មានជាប់ពាក់ព័ន្ឋទៅនឹងការរកស៊ីដឹកបទល្មើសនេះ ទេដឹង បានជាពុំហ៊ានលើកទូរស័ព្ទ។ពាក់ព័ន្ឋទៅនឹង ការចោទប្រកាន់ថា លោក វ៉ា ហៅ ចាន់ថុន ទិញទឹកចិត្តមេព្រៃ ដើម្បីរកស៊ីដឹកឈើបានដោយរលូន រាប់សិបឆ្នាំនេះ គឺពុំអាចធ្វើការទំនាក់ទំនងសុំការ បំភ្លឺបានទេ តាមលេខទូរស័ព្ទ ០៨៨៨៦៧៧៧៧៩ កាលពីរសៀល ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៥ ។

មហាជនទូទៅបានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះលោក ប៉ុង​ប៊ុនលីម ​នាយសង្កាត់រដ្ឋបាល​​ខ្នារវាស់ ដែលមានចេតនា ឃុបឃិតគ្នាជាមួយឈ្មួញឈើ មិនគិតពីផលប្រយោជន៍ជាតិ មិនខុសពីគេនិយាយថា មេព្រៃ ក្លាយជាមេខ្មូត បើមេព្រៃមិនបើកភ្លើងខៀវ ឈ្មួញឯណាទៅហ៊ានរំលោង សង្កាត់រដ្ឋបាលព្រៃឈើ ខ្នារវាសបាន ចំណែកប្រជាពលរដ្ឋសុំដឹកឈើបន្តិចបន្តួច ចាប់ចង គំរាមគំហែង រីឯលោក វ៉ា ហៅចាន់ថុន មិនហ៊ានបង្រ្កាបព្រោះខ្លាចដាច់ឆ្នាំងបាយ៕

2015_09_01_09_23_29

Loading...

Leave a Reply

Your email address will not be published. Required fields are marked *