លោកទូច យុទ្ធា ប៉ូលីសសេដ្ឋកិច្ចក្រសួងដាក់កុងត្រូលជជុះអោយកូនចៅជំរិតទារលុយពីអ្នករកស៊ីតាមអំបពើចិត្ត

ខេត្តបាត់ដំបង ៖ទូច យុទ្ធា ប៉ូលីសសេដ្ឋកិច្ចក្រសួងដាក់កុងត្រូលជជុះតាមដងផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ ៥៧ អា និងផ្លូវជាតិលេខ ៥៧ បេ អោយកូនចៅជំរិតទារប្រាក់ពីអ្នករកស៊ីគ្រប់ប្រភេទ ។តាមប្រភពពីអ្នកបើកគោយន្តដឹកធ្យូងបានអោយដឹង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ថា គាត់ដឹកធ្យូងលក់បានចំនេញតិញតួចណាស់ ទំរាំលក់បានមួយការ៉ុង ប្រើសាំងអស់ច្រើន ទិញពីឡធ្យូង១ការ៉ុង១៧០០០រៀល ហើយយកទៅលក់ក្នុង១ការ៉ុងលក់បាន២២០០០រៀល តែពេលដឹកបើកឆ្លងកាត់ចំប៉ូលីសសេដ្ឋកិច្ចត្រូវបង់ប្រាក់ ១ គោយន្ត ចំនួន៣០០០០រៀល ទើបបន្តទៅមុខលក់ដូរបាន បើមិនដូច្នេះពួកគេឃាត់ទុកសិន ។ប្រភពពីអ្នកបើករថយន្តដឹកទំនិញនិងផ្លែឈើបានអោយដឹងថា មិនថារថយន្តនីសាន់ ឬរថយន្តសាំងយ៉ុងទេ គឺត្រូវបង់អោយលោកប៉ូលីសសេដ្ឋកិច្ចក្រសួងក្នុង១រថយន្ត៥ម៉ឺនរៀល បើមិនឈប់បង់ទេពួកគេបើករថយន្តប្រដេញកៀរចាប់ទាល់តែបាន ពួកនេះដាក់កុងត្រូលជជុះជំរិតទារប្រាក់ពួកអ្នកស្លូត្រង់ទៅចាយផ្ទាល់ខ្លួន មិនបានបង់ចូលរដ្ឋស្អីនោះទេ ។ប្រភពីប្រជាពលរដ្ឋបានអោយដឹងថា ក្រុមប៉ូលីសសេដ្ឋកិច្ចក្រសួងដាក់កុងត្រូលស្នាក់នៅប្រចាំខែឆ្នាំ កាក់រថយន្តដឹកឈើ ដឹកអង្ករ ដឹកធ្យូង និងទំនិញគ្រប់ប្រភេទទាំងទៅទាំង មកទារយកប្រាក់ដាក់ហោប៉ៅផ្ទាល់ខ្លួន ។ពាក់ព័ន្ធករណីនេះ អ្នកយកព័ត៌មានមិនអាចទាក់ទងលោកទូចយុទ្ធាមេប៉ូលីសសេដ្ឋកិច្ចក្រសួងសុំការបំភ្លឺបានទេព្រោះគ្មានលេខទូរស័ព្ទ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *