លោកបណ្ឌិតសភាចារ្យ សុខ ទូច គ្រោងបង្កើតសៀវភៅឈ្មោះថា “នយោបាយភាពទន់ភ្លន់ ប៉ុន្តែម៉ឺងមាត់”

ភ្នំពេញ៖ ក្រោយពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារ ចុះពិនិត្យ ភូមិសាស្ត្រជាក់ស្តែង ដោយបានភ្ជាប់ទៅជាមួយ និងផែន ខ្នាត១/១០០. 000 និងពិនិត្យផែនដីជាស្តែងនោះ លោក បណ្ឌិតសភាចារ្យ កំណតថា កងទ័ពឡាវពិតជាបានចូលឈ្លានពានក្នុងដែនអធិបតេយ្យភាពកម្ពុជាយ៉ាងពិតប្រាកដ ហើយការចូលមកនេះកងទ័ពឡាវ បានប្រើផែនទីគូដោយឯកតោភាគី។ លោក បណ្ឌិតសភាចារ្យ បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “ស្ថានភាពព្រំដែនកម្ពុជា ចំណុចតំបន់អូរអាឡៃ និង តំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោយការដកកងទ័ពឡាវ”កាលពីព្រឹកថ្ងៃទី១៨ខេសីហាឆ្នាំ២០១៧ នៅរាជបណ្ឌិត្យសភាកម្ពុជា

លោក បណ្ឌិតសភាចារ្យ សុខ ទូច មានប្រសាសន៍ថា ក្រោយពីបានសិក្សាស្រាវជ្រាវ នៅ តំបន់អូរអាឡៃ និង តំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង លោកមានបំណង ស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្លាស់ប្តូរឈ្មោះអូរទាំងនោះ រួចចង់ក្រងជាឯកសារ និងសៀវភៅ ទុកសម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយ បានសិក្សាបន្ត ជៀសវាងមានការភណ្ឌស្រឡំ ។

លោកបណ្ឌិតបានបន្តថា ជំលុះព្រំដែន រវាងកម្ពុជា និង ឡាវ មិនមែនជាការរៀបចំ ឬក៏សិប្បនិមិត្តនោះទេ ប៉ុន្តែវាជាការពិត ឡាវបានឈ្លានពានអធិបតេយ្យភាពកម្ពុជាយ៉ាងជាក់ច្បាស់ ។ ចំពោះការហោះហើរត្រង់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសឡាវ ក្នុងគោលបំណងជួបចរចារជាមួយនាយកមន្ត្រី ឡាវ ស្នើឲ្យដកកងទ័ព ឡាវចេញពីលើទឹកដីកម្ពុជា ប៉ុន្តែមុននិងសម្តេចតេជោ ហោះទៅប្រទេសឡាវ សម្តេចបានដាក់ឱសានវាទរួចហើយ ប្រសិនឡាវមិនដក់កងទ័ពរបស់ខ្លួនចេញពីលើទឹកដីកម្ពុជាទេនោះ ប្រមុខរាជរដ្ឋាភិបាលនឹងប្រើកម្លាំងកងទ័ព វាយបណ្តេញកងទ័ពឈ្លានពានឡាវចេញពុំខានឡើយ។លោកបណ្ឌិតបានហៅការចរចារ របស់សម្តេចតេជថា ជាការចរចាតាមរយៈការទូត បែបទនភ្លន់ ប៉ុន្តែម៉ឺងមាត់ ហើយការចរចារនេះទទួលបានជោគជ័យយ៉ាងធំធេងព្រោះកងទ័ពឡាវបានយល់និងសុខចិត្តដក់កម្លាំងទ័ពរបស់ខ្លួនចេញពីលើទឹកដីកម្ពុជា ។ លោកបណ្ឌិត បញ្ជាក់ថា បន្ទាប់ពីលោករៀបចំឯកសាររួចតរាល់អស់ហើយ គឺរយៈពេល២ខែចខាងមុខនេះ លោករៀបចំបោះពុម្ភសៀវភៅ ដែលមានកម្រាស១០០ទំព័រ ដាក់ឈ្មោះថា “ នយោបាយ ភាពទនភ្លន់ ប៉ុន្តែម៉ឺងមាត់ ” ៕

លោកបន្យល់ថា ទនភ្លន់យើងធ្វើដំណើរទៅជួបគេ ម៉ឺងមាត់ បើអ្នកឯងមិនដល់ចេញ យើងនិងវាយៗក្នុងដែនអធិបតីភាព ដើម្បីការពារមរណភាពទឹកដីរបស់យើង និងចង់បង្ហាញឲ្យឃើញថា រឿងមុនគឺជារឿងប្រវត្តិសាស្ត្រ ចាបពីពេលនេះតទៅ ប្រវត្តិសាស្ត្រមិនឲ្យជាន់ដានវិញទេ កុំថាឡើយដីទំហំ៥២០គីឡូម៉ែត្រការ៉េ សូម្បីតែ១០សង់ទីម៉ែត្រក៏ត្រូវទាមទាយកមកវិញដែរ ហើយសម្តេចនាយកគាត់គ្មានសិទ្ធិកាត់ដីឲ្យទៅប្រទេសណាទេ គា ។

លោកបន្យល់ថា ទនភ្លន់យើងធ្វើដំណើរទៅជួបគេ ម៉ឺងមាត់ បើអ្នកឯងមិនដល់ចេញ យើងនិងវាយៗក្នុងដែនអធិបតីភាព ដើម្បីការពារមរណភាពទឹកដីរបស់យើង និងចង់បង្ហាញឲ្យឃើញថា រឿងមុនគឺជារឿងប្រវត្តិសាស្ត្រ ចាបពីពេលនេះតទៅ ប្រវត្តិសាស្ត្រមិនឲ្យជាន់ដានវិញទេ កុំថាឡើយដីទំហំ៥២០គីឡូម៉ែត្រការ៉េ សូម្បីតែ១០សង់ទីម៉ែត្រក៏ត្រូវទាមទាយកមកវិញដែរ ហើយសម្តេចនាយកគាត់គ្មានសិទ្ធិកាត់ដីឲ្យទៅប្រទេសណាទេ គាត់ជានាយករដ្ឋមន្ត្រី ប៉ុន្តែមិនមែននាយករដ្ឋមន្ត្រីក្នុងប្រវត្តិសាស្ត្រកាត់ដីឲ្យប្រទេសណាមួយទេ ៕

Loading...