លោកប៉ែន ប៊ុនធឿន នាយរងប៉ុស្ដិ៍ឃ្មួញត្រូវស្នងការ ក្រុង ផ្អាកការងារបណ្ដោះអាសន្ន

ភ្នំពេញ ៖លោកអនុសេនីយ៍ទោ ប៉ែន ប៊ុនធឿន មានតួរនាទីជានាយរងប៉ុស្ដិ៍ឃ្មួញទទួលផែនយុត្តិធម៌ត្រូវបានលោកជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចផ្អាកការងារបណ្ដោះអាសន្នដោយពិនិត្យឃើញថា មន្ត្រីប៉ូលីសរូបនេះពុំសូវយកចិត្តទុកដាក់លើការងារជុំនាញនិងពុំមានភាពទទួលខុសត្រូវ ។ សេចក្ដីសម្រេចនេះ បានធ្វើឡើង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ កន្លងមកថ្មីៗនេះ ។

លោកប៉ែន ប៊ុនធឿន កាលពីពេលកន្លងទៅ រងការរិះគន់ពីសំណាក់ អ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនថាលោកបានដើរយកលុយតាមវង់ល្បែងស៊ីសងដូចជាអាប៉ោង,បៀរ,និងកន្ទុយលេខដែលបង្ករភាពស្មុគស្មាញដល់ថ្នាក់ដឹកនាំខណ្ឌនិងថ្នាក់ដឹកនាំក្រុងថែមទៀតផង ក្នុងនោះលោកប៉ែន ប៊ុនធឿន ក៍ត្រូវបានរិះពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ឃ្មួញចំៗថា រាល់សកម្មភាពអសន្តិសុខមួយចំនួនដែលកើតមានឡើងក្នុងមូលដ្ឋានលោក ប៉ែន ប៊ុនធឿន មិនដែលអន្តរាគមន៍ទាន់ពេលវេលានោះទេ ប៉ុន្តែបើមកអន្តរាគមន៍វិញ គឺមកស្ដីឲ្យប្រជាពលរដ្ឋទៅវិញមិនតែប៉ុណ្ណោះរាល់ប្រជាពលរដ្ឋទៅពឹងពាក់សុំប្ដឹងរឿងអ្វីមួយលោកមន្ត្រីប៉ូលីសរូបនេះមិនដែលយកចិតទុកដាក់ព្រមទាំងស្ដីឲ្យប្រជាពលរដ្ឋខ្លាំងៗហាក់គ្មានសុជីវធម៌ក្នុងនាមសមត្ថកិច្ចមូលដ្ឋានឡើយឬអ្នកចេះច្បាប់ ។

សូមបញ្ជាក់ថាការសម្រេចរបស់ លោក ជួន សុវណ្ណ បានផ្អាកការងារបណ្ដោះអាសន្នរបស់លោកអនុសនីយ៍ទោ ប៉ែន ប៊ុនធឿន ដែលមានតួរនាទីជានាយរងប៉ុស្ដិ៍ឃ្មួញទទួលផែនយុត្តិធម៌នោះគឺបានសំដែងនូវអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋព្រមទាំងឯកភាពទៅតាមអនុសាស្ត្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា ក្នុងនាមសមត្ថកិច្ចមូលដ្ឋាន ត្រូវមានសំដីល្អនិងការពារបញ្ហាអសន្តិសុខដែលកើតមានឡើងជូនប្រជាពលរដ្ឋ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *