លោកមាស កុសលមន្ត្រីPMជាន់ខ្ពស់ខេត្តរតនគីរីស្ថិតក្នុងការសុើបអង្កេតរបស់សភាមណ្ឌលតំណាងរាស្ត្រខេត្តរតនគីរីតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាង៤០គ្រួសារក្នុងសង្កាត់កាចាញ

ខេត្តរតនគីរី: មន្ត្រីPMជាន់ខ្ពស់ខេត្តរតនគីរី លោកមាស កុសល ដែលតែងតែធ្វើទុក្ខបុកម្និញមកលើពលរដ្ឋស្លូតត្រង់ ឥឡូវនេះស្ថិតក្រោមការសុើបអង្កេតរបស់ក្រុមការងារមណ្ឌលតំណាងរាស្ត្រខេត្តរតនគីរី ក្រោយពីពលរដ្ឋជាង៤០គ្រួសារនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង បានដាក់ពាក្យបណ្តឹងមួយច្បាប់ ចុះថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៧ ចូលទៅកាន់លោក ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលខេត្តរតនគីរីរួចមក ។

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារតំណាងរាស្ត្រខេត្តរតនគីរី ដឹកនាំដោយលោកលួង ធុក អនុប្រធានការិយាលយ័តំណាងរាស្ត្រ និងជាប្រធានទីស្នាក់ការសភាមណ្ឌលខេត្តរតនគីរី ក្នុងនោះ ក៏មានការចូលរួមលោក ប៉េក សំណាងអភិបាលរងក្រុងបានលុង លោកទុន ពៅ ចៅសង្កាត់កាចាញ លោក សួន សាវុធ មេប៉ុស្តិ៍សង្កាត់កាចាញ និងមេភូមិ អនុភូមិដើម្បីចុះស្រាវជ្រាវតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាង៤០គ្រួសារនៅភូមិ១ ហើយក្នុងការស្រាវជ្រាវរបស់ក្រុមការងារចម្រុះរួចមកលទ្ធផលមិនទាន់ដឹងយ៉ាងនោះទេ ដោយសារតែលោកមាស កុសល មិនមានវត្តមាននៅលំនៅឋានរបស់ខ្លួននោះទេ ។

ប៉ុន្តែនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារ នឹងកោះអញ្ជើញលោកមាស កុសល មកកាន់សាលាសង្កាត់កាចាញ ដើម្បីសាកសួរទៅតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ។

ក្រុមការងារតំណាងរាស្ត្រ ក៏ដូចអាជ្ញាធរក្រុងនិងអាជ្ញាធរសង្កាត់ប្ដេជ្ញាត្រូវតែជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋអោយខាងតែបាន ហើយថ្ងៃក្រុមការងារចុះទៅដល់ជួបប្រជាពលរដ្ឋដល់លំនៅដ្ឋាននោះ ឃើញប្រជាពលរដ្ឋមានទឹកមុខសប្បាយ ដោយឃើញការយកចិត្តទុកដាក់នៅពេលរាស្ត្រមានទុក្ខភយ័ ។

សូមបញ្ជាក់ថា នៅក្នុងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាង៤០គ្រួសារបានសង្កត់យ៉ាងធ្ងន់ទៅលើលោក មាស កុសល ក្នុងនោះគេបាននិយាយថាមន្ត្រីPMរូបនេះ ធ្លាប់បាញ់បោះសេរី និងធ្វើទុក្ខបុកម្និញគ្រប់រូបភាពថែមទាំងយកប្រព័ន្ធតុលាការដើម្បីប្ដឹងប្រជាពលរដ្ឋទៀតផង ៕ ប្រមាញ់ព័ត៌មាន

Loading...