លោកមេបញ្ជាការរងខេត្តកំពង់ធំម្នាក់ ពិតជាថ្លើមធំពាសមេឃមែនហ៊ានឃុបឃឹតគ្នាយកដីព្រលានយន្ដហោះលក់ចែកលុយគ្នាយ៉ាងរំភើយ

ខេត្តកំពង់ធំ៖ ដីព្រលានយន្ដហោះវល្លិ៍យាវគឺជាដីសាធារណ:របស់រដ្ឋត្រូវបានមេបញ្ចាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលគេបានស្គាលឈ្មោះ យី សំអូន បានលួចដីរបស់រដ្ឋនិងឃុបឃិតគ្នាលក់យ៉ាងស្ងៀមស្ងាត់មិនខ្លាចរអាពីសំណាញ់ច្បាប់បន្តិចសោះឡើយ រហូតមកដល់ពេលនេះត្រូវបានបែកធ្លាយ ពេលដែលក្រុមឆ្លៀតឱកាសបោះបង្គោលជាដីឡូត៍សំរាប់លក់ក៏មាន ទើបធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ត្រូវបានឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ចាត់អោយក្រុមការងារចម្រុះជាច្រើនរូបដឹកនាំដោយ ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពងធំ ដើម្បីចុះស្រាវជ្រាវហើយបានដកបង្គោលចេញនិងកាយប្រឡាយជុំវិញដីព្រលានយន្តហោះដើម្បីថែរក្សាសម្បត្តិរបស់រដ្ឋវិញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលមានដីនៅទីនោះបានបង្ហើបអោយដឹងថា លោកវីរៈសេនីយ៍ឯក យី សំអូន មេបញ្ចាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលធ្លាប់មានរឿងអាស្រូវជាច្រើនលើកច្រើនសារកន្លងមក គឺបានលក់ដីចំនួនពីរប្លង់ ដែលប្លង់ទីមួយមានទំហំ.2.9937/ha
ដែលមានចំណុចUTM
1.491971.1412364
2.491898.1412293
3.491695.1412534
4.491762.1412534
ចំណុចប្លង់ទី 2 មានទំហំ.18869m
ដែលមានចំណុចUTM
1.491779.1412178
2.491853.1412250
3.491661.1412366
4.491623.1412298
ក្នុងនោះតំលៃ១២ម៉ឺនដុល្លារ ទំហំដីរបស់លោកវរៈសេនីយ៍ឯក យី សំអូន ទាំងពីរខាងលើនេះគឺលោកស្រីមេភូមិវល្លិ៍យាវនិងអ៊ុំប្រុសអនុភូមិជាអ្នកចង្អុលបង្ហាញ។ មូលហេតុដែលមេភូមិដឹងឮរឿងនេះដោយសារលោក យី សំអូន ប្រើល្បិចថាទិញដីខាងលើនេះបម្រុងធ្វើបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិវល្លិ៍យាវសូមស្នើទៅឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាបើកការស៊ើបអង្កេតចំពោះលោកវរសេនីយ៍ឯក យី សំអូន ដោយឡែកបុគ្គលម្នាក់នេះតែងតែប្រើអំណាចទៅគាបសង្កត់លើប្រជាពលរដ្ឋស្លូតត្រង់និងធ្លាប់ប្រើអំពើហិង្សាទៅលើអ្នកគ្រប់គ្រងអនាម័យនៅជើងភ្នំសន្ទុកថែមទៀតផង៕

 

Loading...