លោកមេប៉ុស្តិ៍ សំរិទ្ធ ណយ និងលោក សុខ ណា ប្រធានច្រកទ្វេរភាគី ណាំលៀ បណ្តោយឲ្យមាន ការដឹកឈើឆ្លងដែនពេញបន្ទុក

ខេត្តមណ្ឌលគិរី ៖ បើយោងតាម សេចក្ដីរាយការណ៍ ពីពលរដ្ឋរស់នៅ ភូមិវ៉ាយោង បាននិយាយថា ច្រកទ្វារទ្វេរភាគី ណាំលៀ ហៅប៉ុស្តិ៍៧ ដែលគ្រប់គ្រងដោយ លោក សំរិទ្ធ ណយ មេប៉ុស្តិ៍ទ្វេរភាគីណាំលៀ និងលោក សុខ ណា ប្រធានច្រកទ្វេរភាគី ណាំលៀ កំពុងបណ្តែតបណ្តោយឲ្យកើតមាន បទល្មើសឈើប្រណិតឆ្លងដែន យ៉ាងពេញបន្ទុក និងមានការសហការគ្នា បានយ៉ាងល្អជាមួយ សមត្ថកិច្ចមូលដ្ឋាន សម្រាប់ការនាំយកឈើ ទៅលក់នៅប្រទេសវៀតណាម ហើយការនាំឈើប្រណិត ចេញទៅលក់នៅក្រៅប្រទេសនេះ ទៀតសោត ត្រូវបានគេដឹងថា លោកមេប៉ុស្តិ៍ បានរៀបចំពេលវេលា យ៉ាងច្បាប់លាស់ ដើម្បីបំភ័នភ្នែក សមត្ថកិច្ចជំនាញ ដែលចុះទៅបង្ក្រាប និងអ្នកសារព័ត៌មាន ។
ប្រជាសហគមន៍ ជនជាតិដើមភាគតិច នៅភូមិប៊ូស្រា លោក ថា ក្រាក់ មានប្រសាសន៍បញ្ជាក់ថា សកម្មភាពកាប់ឈើប្រណិតនេះ មានជាប់ពាក់ព័ន្ធក្រុមមន្ត្រី ប៉ូលិសប៉ុស្តិ៍ការពារព្រំដែន នៅតំបន់នោះ ជាអ្នកប្រព្រឹត្ត ហើយធ្វើការអារច្រៀក ជាឈើជ្រុង ដឹកជញ្ជូនឈើ តាមរថយន្តទំនើបៗរចេញតាម ប៉ុស្តិ៍ការពារព្រំដែន អូរតាំកន និងប៉ុស្តិ៍លេខ៧ ដើម្បីលក់ទៅឲ្យឈ្មួញ វៀតណាម នៅស្រុកដាក់មីល ដែលមានព្រំដែនជាប់គ្នា។
ប្រភពបន្តផ្សេងថា ប្រភេទរថយន្ត ដែលប្រើសម្រាប់ ការដឹកឈើនោះ គឺមានដូចជាកាមរីគូទស្វិត កាមរីគូទហើម ឡង់គ្រីស័រ នឹងមានរថយន្តទំនើបៗ ដូចជា ឡិចស៊ីស ហៃលែនឌ័រ ដឹកឈើពីឃុំពូជ្រៃ ឃុំក្រុងតេស ស្រុកពេជ្រាដា និងមកពីទីរួម ខេត្តមណ្ឌលគិរី ឆ្លងកាត់តាមស្រុកពេជ្រាដា កាត់មុខសាលាស្រុក អធិការ មូលដ្ឋានទាហាន អាវុធហត្ថ និងស្នាក់ការបរិស្ថាន នៅភូមិវ៉ាយោង ដោយរលូនគ្មានសមត្ថកិច្ច ឬជំនាញមើលឃើញឡើយ។ ហើយឈើប្រណិតទាំងនោះ ត្រូវបាននាំចេញឆ្លងដែន តាមច្រកទ្វារទ្វេភាគី ណាំលៀ និងច្រករបៀងអូរតាំកន ។
ពាក់ព័ន្ធនឹងករណីនេះ លោក សុខណា ប្រធានច្រកទ្វារ ទ្វេភាគីណាំលៀ បានប្រាប់អ្នកព័ត៌មានថា នៅច្រកណាំលៀគឺមិនមាន បទល្មើសព្រៃឈើកើតឡើង ដូចការចោទប្រកាន់ឡើយ ដោយឡែកលោក សំរិទ្ធ ណយ មេប៉ុស្គិ៍ទ្វេភាគីណាំលៀ ហៅ ប៉ុស្តិ៍៧ មិនអាចទាក់ទងសុំការបំភ្លឺ បានទេ។ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក ឈិត សុផល មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់បានទទួលសេចក្ដីរាយការណ៍ ពីមន្ត្រីតំបន់អភិរក្ស នោះនៅឡើយទេ។លោក អ៊ុំ វ៉ាន់សុភាក់ នាយផ្នែករដ្ឋបានព្រៃឈើ ក្រុងសែនមនោរម្យ និងស្រុកពេជ្រាដា និយាយថា លោកមិនរឿងអីទាំងអស់ ៕

W@t-2810

W@t-28101

W@t-28102

Loading...

Leave a Reply

Your email address will not be published. Required fields are marked *