លោកម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន រកឃើញមានវិជ្ជមានកូវីដ១៩

ភ្នំពេញ:លោករដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានមន្រ្តីសុខាភិបាល និងអាជ្ញាធរ បញ្ជាក់ថាលោកមានវិជ្ជមានកូវីដ១៩ ។លោកបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

លោក ម៉ៅ អាយុទ្ធ អាយុ៧៧ឆ្នាំរស់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា។

អាជ្ញាធរ និងមន្រ្តីសុខាភិបាល សូមអំពាវនាវដល់អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយលោក ម៉ៅ អាយុទ្ធ សូមទៅយកសំណាក៕

Loading...