លោកយាយអាយុ ៨៤ឆ្នាំ ទទួលសញ្ញាប័ត្រ

កូរ៉េ៖ តាមព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា លោកយាយអាយុ៨៤ឆ្នាំឈ្មោះ Kim Jung Wook បានទទួលសញ្ញាប័ត្របរិញ្ញាប័ត្រ ពីសាកលវិទ្យាល័យ Nambu University ដោយសារតែការខិតខំប្រឹងប្រែងរបស់លោកយាយ ។

ប្រភពដដែលបានបានឲ្យដឹងទៀតថា លោកយាយវ័យ ៨៤ឆ្នាំ Kim Jung Wook បានចូលរួមពិធីចែកសញ្ញាប័ត្រ ពីសាកលវិទ្យាល័យ Nambu University កាលពីថ្ងៃទី២៤ ខែកុម្ភៈ ផ្នែកសង្គមវិជ្ជា ដោយលោកយាយធ្លាប់មានបទពិសោធន៍ ជាច្រើនមកហើយ ក្នុងកាងារផ្នែកនេះ ។

ក្នុងនោះលោកយាយ Kim បានប្រាប់អ្នសារព័ត៌មានថា ទំរាំមានថ្ងៃនេះ លោកយាយបានតស៊ូណាស់ក្នុងឆាកជិវិត ដោយសារបញ្ហាជីវភាព លោកយាយបានបោះបង់ការសិក្សា នៅថ្នាក់អនុវិទ្យាល័យ ដោយឪពុករបស់លោកយាយធ្វើការ ជាមួយក្រុមចលនា តស៊ូប្រឆាំងជប៉ុន ក្នុងសម័យអាណានិគមជប៉ុន ឆ្នាំ១៩១០-១៩៤៥ បន្ទាប់មកឪពុក របស់បានស្លាប់ ទាំងវ័យក្មេងបន្សល់ ទុកបងប្អូនប្រុស របស់គាត់៨នាក់ និងស្ទើរតែគ្មានបាយហូប ហើយនៅអាយុ១៨ឆ្នាំ លោកយាយបានរៀបការ ជាមួយលោក Cho Yong Gi ។

ដោយនាយកពីសាកលវិទ្យាល័យ Nambu University ជាមិត្តភ័ក្តិរបស់ប្តីលោកយាយ ដែលស្លាប់ទៅហើយនោះ ទទូចឲ្យលោកយាយ ចូលរៀនដោយ សាលាអនុញ្ញាតឲ្យ លោកយាយ Kim Jung Wook ចូលរៀនថ្នាក់ក្រៅម៉ោង ផ្នែកសង្គមវិជ្ជានេះ ។ ថ្ងៃទទួលសញ្ញាប័ត្រនេះ ជាថ្ងៃដែលលោកយាយ រីករាយបំផុតក្នុងជីវិត និងធ្វើឲ្យមានអារម្មណ៍ថា ខ្លួននៅក្មេងនៅឡើយ មិនតែប៉ុណ្ណោះ លោកយាយក៏បានថ្លែងអំណរគុណយ៉ាងខ្លាំង ដែលសាកលវិទ្យាល័យ អនុញ្ញាតឲ្យលោកយាយមានថ្ងៃនេះ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *