លោកយាយ អាយុ​ជាង ១០០ ឆ្នាំ បង្ហើប​ពី​អា​ថ៍កំ​បាំង ដែល​ធ្វើ​ឲ្យ​គាត់​មាន​អាយុ​វែង​

លោកយាយ ដែលមាន​អាយុ ១០៩ ឆ្នាំ ចាស់​ជាងគេ នៅក្នុង​ប្រទេស​ស្កុ​តឡែ​ន បាន​ប្រាប់ថា អា​ថ៍កំ​បាំង​ដែល​នាំ​ឲ្យ គាត់​មាន​អាយុ​វែង​នោះ គឺ​ការ​ញ៉ាំ​បបរ និង ការចៀស​ឲ្យ​ឆ្ងាយ ពី​មនុស្ស​ប្រុស​។ ការនិយាយ​ដូច្នេះ ដោយសារតែ​លោកយាយ ដែលមាន​ឈ្មោះថា Jessie Gallan រូបនេះ មិន​ធ្លាប់ រៀបការ មានគ្រួសារ នោះទេ​។ លោកយាយ​កើត នៅផ្ទះ​តូច​មួយ​មាន បន្ទប់​២ នៅឯ​កសិដ្ឋាន ជា​កន្លែង​ដែល​គាត់ គេង​ជុំគ្នា​ជាមួយ បងប្អូន​ស្រី​ទាំង​៥ នាក់ និង ប្អូនប្រុស​ម្នាក់ នៅលើ ពូក​ញាត់​ចំបើង។​

​លោកយាយ បាន​ប្រាប់​ទៅ កាសែត​មួយ​ថា «​អា​ថ៍កំ​បាំង​នៃ​អាយុ​វែង គឺ​ការចៀស​ឲ្យ​ឆ្ងាយ មិន​ពាក់ព័ន្ធ នឹង​មនុស្ស​ប្រុស​។ ពួកគេ សំបូរ​បញ្ហា ច្រើនជាង​ចំនុច​ល្អ​» លោកយាយ​ក៏បាន​កត់សំគាល់​ផងដែរ​ថា ការហាត់​ប្រាណ​ច្រើន ការ​ញ៉ាំ​បបរ​ក្តៅៗ រៀងរាល់​ព្រឹក ក៏​ជា​អា​ថ៍កំ​បាំង ដែល​អាច​ឲ្យ​គាត់​រស់​បានយូរ​ផងដែរ។​

​កាលពី​ឆ្នាំមុន នៅពេលដែល​លោកយាយ មាន​អាយុ ១០៨ ឆ្នាំ លោកយាយ​ប្រាប់ថា ការ​ញ៉ាំ​បបរ នឹង​នាំ​ឲ្យ​មាន អាយុ​វែង ប៉ុន្តែ​មិនមែន​និយាយ​ពី ការចៀស ពី​មនុស្ស​ប្រុស​នាំ​ឲ្យ​មាន​អាយុ​វែង​ឡើយ​។ លោក យាយ Gallan គឺជា​មនុស្ស​ដែល មាន​អាយុ​វែង​ជាងគេ​នៅ ស្កុ​តឡែ​ន តែ​មិនមែនជា មនុស្ស​ដែល​អាយុ​វែង ជាងគេ​នៅលើ ពិភពលោក​នោះទេ​។ ចំណែក​អ្នក ដែល​អាយុ​វែង ជាងគេ​លើ​ពិភពលោក គឺ​លោកយាយ Misao Okawa ជនជាតិ​ជប៉ុន ដែល​ទើបតែ​ប្រារព្ធ ពិធី​ខួបកំណើត គំរប់ ១១៦ ឆ្នាំ កាលពីពេល​កន្លងទៅ​។ លោកយាយ Okawa ក្លាយជា​ស្ត្រី​មេម៉ាយ ជាង ៨៣ ឆ្នាំ មកហើយ បន្ទាប់ពី​ប្តី​លោកយាយ ស្លាប់ តាំងពី​ឆ្នាំ ១៩៣១​។ លោកយាយ​បាន​ប្រាប់ថា គាត់​ប្រហែលជា​ត្រូវ គាំទ្រ​ទស្សនៈ របស់លោក យាយ Gallan ដែលថា ការមិន​ពាក់ព័ន្ធ​នឹង បុរស អាច​នាំ​ឲ្យ​មាន​អាយុ​វែង។​

​យ៉ាងណាមិញ កាលពី​ឆ្នាំទៅ ការស្ទង់មតិ ថ្នាក់ជាតិ​ទៅលើ អ្នក​ដែលមាន អាយុ​លើសពី ១០០ ឆ្នាំ នៅ​អាមេរិក បាន​រកឃើញថា អា​ថ៍កំ​បាំង​ដែល​នាំ​មាន​អាយុ​វែង គឺ​ការ​ចំណាយពេល​ច្រើន ជាមួយ​មិត្តភក្តិ ក្រុមគ្រួសារ និង ការហាត់​ប្រាណ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *