លោកយិន ប្រសិទ្ធ ប៉ូលីសសេដ្ឋកិច្ចក្រសួងម្នាក់ ចាត់តាំងជនស៊ីវិល ឲ្យដាក់ប៉ុស្តិ៍ជជុះ ប្រមូលលុយពីក្រុមឈ្មួញ ល្បីពេញខេត្តសៀមរាប

ខេត្តសៀមរាប ៖ ច្រើនឆ្នាំមកហើយ ដែលលោក យិន ប្រសិទ្ធ មេប៉ូលីសសេដ្ឋកិច្ចក្រសួង ក្តោបការងារ ៣ខេត្ត បានម៉ៅការ ឲ្យលោកស័ក្តិ៤ ម្នាក់ ចាត់តាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឲ្យដាក់ប៉ុស្តិ៍ជជុះ និងប្រដេញ រថយន្ត ដើម្បីប្រមូលលុយ ពីសកម្មភាពបទល្មើស គ្រប់ប្រភេទ ជាពិសេស ការដឹកជញ្ជូនឈើ និងទំនិញខុសច្បាប់ ឆ្លងកាត់ទឹកដី ខេត្តសៀមរាប បង្កឲ្យមានភាពអនាធិបតេយ្យ ហើយក្រុមអ្នករកស៊ី ក៏ធ្លាប់មានការប្តឹងផ្តល់ ទៅក្រសួងមហាផ្ទៃ ជាហូរហែរផងដែរ។
អ្នករកស៊ីដឹកទំនិញ និងដឹកឈើលោតឆត្រ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងខេត្តសៀមរាប លោកស័ក្តិ៤ បានពង្រាយកម្លាំង នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឲ្យដាក់ប៉ុស្តិ៍ជជុះចំនួន ៤កន្លែង ទី១ នៅស្រុកពួក ទី២ នៅស្រុកបន្ទាយស្រី ទី៣ នៅស្រុកស្វាយលើ និងទី៤ នៅស្រុកជីក្រែង ដែលជាស្រុក សំបូរបទល្មើស កើតមានយ៉ាងខ្លាំង ហើយក្រុមកុងត្រូលជជុះនោះ ពូកែប្រដេញ រថយន្តដឹកបទល្មើស ឲ្យចូលបង់លុយ មិនក្រែងញញើត ពីច្បាប់ទម្លាប់នោះទេ។
ប្រភពពីរមន្ត្រី នគរបាលម្នាក់ បានឲ្យដឹងថា កម្លាំងដែលឈរជើង នៅតាមបណ្តាស្រុក ចំនួន៤ ខាងលើ របស់ខេត្តសៀមរាប ភាគច្រើន ជាមនុស្សស៊ីវិល មិនមែនសមត្ថកិច្ចនគរបាល និងមិនមានឈ្មោះ ក្នុងលិខិតបេសកកម្មនោះទេ ដែលចេញដោយអគ្គស្នងការ នគរបាលជាតិនោះទេ តែដោយមានការចាត់តាំង ពីលោកស័ក្កិ៤ ម្នាក់ ដែលដេញថ្លៃប៉ុស្តិ៍ បន្តពីលោក យិន ប្រសិទ្ធ ក្រុមកុងត្រូលជជុះទាំងនោះ បានប្រើអំណាចរបស់ខ្លួន យ៉ាងដាច់បង្ហៀរ។ ដូច្នេះលោក យិន ប្រសិទ្ធ គួរពិនិត្យមើលបញ្ហានេះ ឡើងវិញផង ឲ្យស្របតាមការកែទម្រង់ របស់ថ្នាក់លើ៕

yinprorsith_sorkheng

Loading...

Leave a Reply

Your email address will not be published. Required fields are marked *