លោកយឹម សោភ័ណ្ឌ នគរបាលសេដ្ឋកិច្ច ប្រចាំខេត្តកំពង់ធំ ជាអ្នករកស៊ីបទល្មើសព្រៃឈើ

ខេត្តកំពង់ធំ ៖ លោកយឹម សោភ័ណ្ឌ ដែលមហាជនស្គាល់ច្បាស់ថា តាំងពីធ្វើ ប៉ូលិសសេដ្ឋកិច្ច ប្រចាំខេត្ត កំពង់ធំ រកស៊ីតែបទល្មើសព្រៃឈើ ជារាងរហូតមកដល់សព្វថ្ងៃនេះ ជាក់ស្ដែងរថយន្តយីឌុបធំៗ ដែលដឹកឈើចេញពីខេត្តព្រះវិហា មកឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានលោកយឹម សោភ័ណ្ឌ ជា អ្នករត់ការគ្រប់សមត្ថកិច្ច ដើម្បីអោយការដឹកជញ្ជូននោះរលូនអោយដល់គោលដៅ ។

ប្រជាពលរដ្ឋនិយាយថា នៅក្នុងទឹកដីខេត្តកំពង់ធំនេះ នរណាក៏គេស្គាល់លោក យឹម សោភ័ណ្ឌ នគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ ជាអ្នកកាងឈើអោយឈ្មួញ ដើម្បីងាយស្រួល ក្នុងដឹកជញ្ជូនឈើ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៨កន្លងនេះ គេឃើញមានរថយន្តដឹកឈើ ឆ្លងកាត់ខេត្តកំពង់ធំ ហើយក៏មានលោកយឹម សោភ័ណ្ឌ ជាកាងដែរ អីចឹង មហាជននៅក្នុង ខេត្តកំពង់ធំ សូមសួរទៅលោកអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ចាត់វិធានការ ដូចម្ដេចដែរ នៅក្នុងករណីខាងលើនេះ ។

សូមបញ្ជាក់ថា កន្លងមកលោកយឹម សោភ័ណ្ឌ ក៏ត្រូវបានអង្កភាពប្រឆាំងអំពើពុករលួយ ធ្លាប់ចាត់ វិធានការម្ដងរួចមកហើយ រីឯអស់លោកខាងជំនាញ រដ្ឋបាលព្រៃឈើវិញ តាំងពីសង្កាត់សាលាវិស្ស័យ រហូតមកដល់ផ្នែក ខណ្ឌ ត្រូវបានលោកយឹម សោភ័ណ្ឌ រៀបរបបទុកអោយដែរ ។

ប្រជាពលរដ្ឋនឹង សមត្ថកិច្ចនៅក្នុងខេត្តកំពង់ធំ សូមអោយលោកសុខ លូ អភិបាលខេត្ត ក្នុងនាមគណបញ្ជាការឯកភាព ជួយអន្ថរាគមន៍ទៅលើករណីនេះផង ៕

 

Loading...