លោកយ៉ាន់ វិសាក់ ហៅសែ និងលោក ហួន ផល ព្យាយាម​បិទបាំង​ ការនេសាទ​រុញយ៉ាងកាវ រុញស៊ីបបំផ្លាញមច្ឆជាតិ ​របស់​លោកចេង ដែល​ខ្លួន​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​សកម្មភាព​ក្នុងឃុំពាមបាង

ខេត្ត​កំពង់ធំ​ លោកយ៉ាន់វិសាក់ ហៅសែ ដែលចាត់ទុកថាជាមន្ត្រីគ្រាប់ល្ពៅស្ងោរ កំពុងតែព្យាយាមបិទបាំងការពារឱ្យក្រុមបំផ្លាញមច្ឆជាតិ ឈ្មោះចេង ប្រើប្រាស់ឧបករណ៍រុញស៊ីបនិងយ៉ាងកាវ នៅឃុំផាត់សណ្ដាយ នៅឃុំពាមបាង ដល់មិនខ្វល់ពីការរលាយហិនហោច របស់មច្ឆាជាតិនោះឡើយ។

លោកចេង ដែលជាអ្នកប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ បាននាំទូក៥គ្រឿង មកពីស្រុកកំពង់លួង ខេត្តពោធិ៍សាត់ មកធ្វើសកម្មភាពរុញស៊ីប រុញយ៉ាងកាវ យ៉ាងគគ្រឹកគគ្រេង នៅលើទឹកដីខេត្តកំពង់ធំ ចំនួនមួយអាទិត្យហើយ
ដោយចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ ២០២០​ ដោយបានរុញ យ៉ាងកាវ នៅក្នុងឡូត៍អភិរក្សលេខ 4 និងឡូត៍អភិរក្សលេខ 2 មន្ត្រីជំនាញរដ្ឋបាលជលផលជាច្រើន ដែលបានឃុបឃិតគ្នាជាប្រព័ន្ធឱ្យឈ្មោះចេង មកពីកំពង់លួង មកធ្វើសកម្មភាពបំផ្លាញមច្ឆាជាតិគ្រប់ទីកន្លែង​ក្នុង​ខេត្ត​កំពង់ធំ។

តាមការឲ្យដឹងពីលោកហួនផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានបញ្ជាក់ថា ក្រុមបំផ្លាញបទល្មើសទាំងនេះ ពុំបានធ្វើសកម្មភាព នៅតែកណ្ដាលទន្លេនោះទេ ពុំបានចូលមក រស់យ៉ាងកាវ នៅក្នុងឃុំពាមបាងនោះឡើយ ( សូមបញ្ជាក់ថា នេះគឺជាសម្ដី ភូតភរកុហកថ្នាក់ដឹកនាំ បិទបាំង ជួយលាក់បាំង ឱ្យក្រុមបំផ្លាញបទល្មើស)។

លោកហម ហុន នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបញ្ជាក់ផងដែរថា ពិតជាមានការរុញយ៉ាងកាវ និងរុញស៊ីប នៅក្នុងឃុំពាមបាងពិតប្រាកដមែន ដោយសារលោកបានចុះទៅផ្ទាល់ កាលពីថ្ងៃទី 8 ក្នុងមកនេះ ហើយលោកបានឲ្យ មន្ត្រីជលផលកោះហៅ លោកចេងដែលជាម្ចាស់បទល្មើសមកធ្វើការណែនាំ។

លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងតាមទូរស័ព្ទថា បញ្ហាបទល្មើសនេសាទ នៅក្នុងឃុំពាមបាង នៅឃុំផាត់សណ្ដាយ លោក និងស្រាវជ្រាវ ពីបទល្មើស ដោយទុកពេលឱ្យលោក ដើម្បីចាត់វិធានការ លើបទល្មើសនេសាទដោយខុសច្បាប់។

លោកយ៉ាន់ វិសាក់ ហៅសេដ្ឋីទន្លេសាប បានឲ្យដឹងថា បញ្ហាបទល្មើសនេសាទ របស់លោកចេង ពីការរុញយ៉ាងកាវ និងរុញស៊ីប សូមឲ្យទាក់ទង លើលោកហួន ផល នាយសង្កាត់ពាមបាង ព្រោះសកម្មភាព ប្រព្រឹត្តបទល្មើសនេសាទ កើតឡើងនៅក្នុងឃុំពាមបាង លោកបានបន្តថា លោកគឺជាមនុស្សស្អាតស្អំ ពុំមានបទល្មើសនៅក្នុងឃុំផាត់សណ្ដាយឡើយ។

ចំណែកលោក ចាយគង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផល មិនអាចធ្វើការទំនាក់ទំនងបានទេ ដោយសារខលចូលហើយមិនលើក ជាទូទៅ បុរស
ម្នាក់នេះ ជាប់លំដាប់ថ្នាក់ ខាងមិនលើកទូរសព្ទ បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថាបទល្មើសនៅក្នុងខេត្តកំពង់ធំ បើពុំមានការបើកភ្លើងខៀវពីលោកចាយគង់ម៉េង នាយរងខណ្ទរដ្ឋបាលជលផលកំពង់ធំទេ ពុំមានអ្នកណាហ៊ានដាក់បទល្មើសនោះឡើយ។

ប្រជានេសាទជាលក្ខណៈគ្រួសារដែលនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងភូមិពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ បានមានការរអ៊ូ រទាំយ៉ាងខ្លាំងដោយសារឈ្មោះចេង ដែលអាងខ្នង លោម ហួន ផល និងលោក ចាយ កុងម៉េង លោក សេដ្ឋី​ទន្លេសាប មករុញយ៊ាំងកាវ និងរុញស៊ីបធ្វើអោយដាច់មងរបស់ពួកគាត់។

លោកយ៉ាន់វិសាក់ ហៅសេដ្ឋីទន្លេសាប មាន​តួនាទី​ ជានាយផ្នែករដ្ឋបាលជលផល ផាត់សណ្ដាយ បើនិយាយពីតួនាទី គឺសិទ្ធិទទួលខុសត្រូវ ទាំងឃុំពាមបាង និង ឃុំផាត់សណ្តសយ តែលោកឆ្លើយពេលណាគឺបដិសេធភាពទទួលខុសត្រូវ ដោយទម្លាក់កំហុសឲ្យអ្នកផ្សេង ទទួល តែខ្លួនឯងយកតែត្រូវដោយគ្មានភាពជាថ្នាក់ដឹកនាំនោះឡើយ ចំណែក​លោក ហួន ផល ពូកែ ខាងលាក់បាំង ឃុបឃិត​ឲ្យក្រុមបំផ្លាញបទល្មើស ធ្វើសកម្មភាពដោយខុសច្បាប់៕

 

Loading...