លោករដ្ឋមន្ត្រីកែ គឹមយ៉ាន រិះគន់ ក្រុមការងារងារថ្នាក់ជាតិមួយចំនួនមកពីក្រសួងនានា ចុះជួយខេត្តបន្ទាយមានជ័យ មិនសូវចុះមូលដ្ឋាន

ខេត្តបន្ទាយមានជ័យ៖ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានលើកឡើងសំដែងចេញនូវការមិនពេញចិត្តចំពោះក្រុមការងារថ្នាក់ជាតិមកពីបណ្តាក្រសួងនានាចុះជួយខេត្តបន្ទាយមានជ័យ មិនសូវចុះមូលដ្ឋានបំពេញភារកិច្ចមិនបានល្អនៅឡើយនោះទេ ។

លោកជម្រុញឱ្យក្រុមការងារថ្នាក់ជាតិត្រូវកែសម្រួលពីភាពអសកម្មនិងយកចិត្តទុកដាក់ឡើងវិញក្នុងចុះបំពេញកិច្ចការងារក្នុងមូលដ្ឋានជាពិសេសចុះធ្វើវេទិកាសាធារណៈយ៉ាងណោចណាស់១ខែបានមួយលើក ស្តាប់ចំណុចប្រឈម ដែលពលរដ្ឋត្រូវការចាំបាច់ក្នុងមូលដ្ឋានដើម្បីយកពិភាក្សាដោះស្រាយឱ្យបានឆាប់រហ័ស ជូនដល់ពលរដ្ឋដើម្បីបង្កើនជំនឿទុកចិត្តរបស់ពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ។

លោកបានលើកឡើងទៀតថា កន្លងមកក្រុមការងារថ្នាក់ជាតិមួយចំនួន ជូនកាលវាយបេសកម្មដើម្បីចុះមកមូលដ្ឋាន ប៉ុន្តែជូនកាលទៅសួរសុខទុក្ខបងប្អូនខ្លួនឯង នៅស្រុករួចត្រឡប់ទៅភ្នំពេញ មិនបានចុះមូលដ្ឋាននោះឡើយ ។

ការលើកឡើងពីសំណាក់ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ គ្រាដែលគេមើលឃើញថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦ ក្រុមកាងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ចុះមូលដ្ឋានបានចំនួន៤៨លើកប៉ុណ្ណោះ ជាគោលការយ៉ាងណោចណាស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុង១ខែ១លើក ។

ការថ្លែងបែបនោះក្នុងកិច្ចប្រជុំបូកសរុបការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣រៀបចំធ្វើឡើង នៅសាលាខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៦ ។

លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយខេត្តបន្ទាយមានជ័យ ក៏បានជម្រុញឱ្យក្រុមការងារថ្នាក់ជាតិត្រូវពិនិត្យ និងយកចិត្តទុកដាក់បន្ថែមទៀតចំណុចប្រឈមដែលជាចំណុចអទិភាពដោះស្រាយ បន្ទាន់ជាក់ស្តែង ដូចជានៅឆ្នាំនេះពលរដ្ឋការខ្វះទឹក និងផ្លូវមួយចំនួនរងការខូចខាត យើងត្រូវរកវិធីដោះស្រាយទាន់ពេលវេលាជូនពលរដ្ឋ ៕ ពាយព្យ

seisk (1)

seisk (2)

seisk (3)

seisk (4)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *