លោករដ្ឋមន្ត្រីទេសចរណ៍៖ សន្តិភាពជាមូលដ្ឋានគ្រឹអនៃលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍប្រទេសជាតិ

ខេត្តកំពង់ធំ៖ ពិណាស់ហើយ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាព គ្មានទេប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើដូចបច្ចុប្បន្នដែរ ប្រទេសកម្ពុជា បានរួចផុតពីសង្គាម និងអំពើឃោឃៅយង់ខ្នងក្នុងរបបពលពត ក្រោមការតស៊ូ របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃនេះ កម្ពុជាបាននិងកំពុងបោះជំហានទៅមុខក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះរាបទាំង វិស័យព្រះពុទ្ធសាសនាផងដែរ ។

ក្រោយពីបានស្ដាប់សង្ឃដីការបស់ព្រះចរិយានុរក្ស លឹម វុទ្ធី ព្រះអនុគុណស្រុកបារាយណ៍ និងជានាយក ពុទ្ធិកវិទ្យាល័យវត្តទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ទើបបានតែងតាំងថ្មីរួចមក លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបារាយណ៍ បានថ្លែងអះអាងថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍនៅកម្ពុជា ។

លោក រដ្ឋមន្ត្រីបានថ្លែងថា សន្តិភាពបាននាំមកនូវជីវភាពសម្បូរ រុងរឿងដល់ប្រជាពលរដ្ឋកម្ពុជាឲ្យមានជីវភាពធូធាគ្រប់ៗគ្នា ក្នុងនោះរាប់បញ្ចូលទាំងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ពីព្រោះសាសនាបានដើរតួនាទី សម្រាប់កសាងធនធានមនុស្ស ឲ្យក្លាយជាពុទ្ធសាសនិកឲ្យគោរពប្រតិបត្តិព្រះធម៌ប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមចំណែកអប់រំប្រៀនប្រដៅប្រជាពលរដ្ឋគ្រប់រូប ឲ្យកសាងតែអំពើល្អដូចគណបក្សប្រជាជនកម្ពុជា ដែលតែងតែអប់រំមន្ត្រីបក្សរបស់ខ្លួនឲ្យកសាង អំពើល្អជាមួយប្រជាពលរដ្ឋត្រូវចាត់ទុកពលរដ្ឋជាចៅហ្វាយ មិនមែនខ្លួនឯងជាហ្វាយ របស់ប្រជាពលរដ្ឋឡើយ ។

លោក រដ្ឋមន្ត្រីបានអំពាវនាវដល់ សមណសិស្សគ្រប់អង្គ ត្រូវគោរពប្រតិបត្តិឲ្យបាននូវធម្មវិន័យ ខិតខំសិក្សារៀនសូត្រដើម្បីបានក្លាយជាជួរព្រះសង្ឃដែលមានគុណវឌ្ឍិខ្ពស់ ជាស្រែបុណ្យជាទីសង្ឃឹមនិងជឿជាក់ ជាទីគូប្បីគោរពបូរជារបស់ពុទ្ធបរិស័ទ្ធគ្រប់ៗរូប ។ ក្នុងនាមជាព្រះសង្ឃ ដាច់ខាតត្រូវប្រកាន់ខ្ជប់នូវធម៌សច្ចៈ មិនបំផ្លើស មិនលំអៀង និងត្រូវផ្តល់យុត្តិធម៌ដល់សង្គមជាតិ ដើម្បីរួមចំណែកដល់ការការពារឃឿននៃសន្តិភាពនៅកម្ពុជា ។ ក្នុងឱកាសនោះដែរ លោកថោង ខុន បានប្រគេនកុំព្យួទ័រចំនួន៣គ្រឿង ម៉ាស៊ីនព្រីនពណ៌ធម្មជាតិចំនួន ១គ្រឿង ថវិកាចំនួន ៥លានរៀល ដល់ពុទ្ធិកវិទ្យាល័យ និងបានឧបត្ថម្ភថវិកាដល់សមណសិស្ស ៥៤អង្គ ក្នុងមួយអង្គទទួលបានថវិកាចំនួន ១០,០០០រៀល និងបុគ្គលិក លោកគ្រូ អ្នកគ្រូ ១១នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤០,០០០រៀលផងដែរ៕

Loading...