លោករ័ត្ន ស្រ៊ាង ចុះពិនិត្យសំណង់សន្ទះមុខលូរំដោះទឹកជំនន់ ក្នុងភូមិសាស្ត្រសង្កាត់ចំនួន៤នៃខណ្ឌដង្កោ

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចុះត្រួតពិនិត្យសំណង់សន្ទះមុខលូរំដោះទឹក ក្នុងភូមិព្រែកកំពឹស ដែលលោក បានឧបត្ថម្ភកឆ្លើយតបតាមសំណូមពរ របស់ប្រជាពលរដ្ឋកាលពីពេលកន្លងមក ដើម្បីរំដោះនូវជំនន់ទឹកភ្លៀង ចេញពីភូមិសាស្ត្រ សង្កាត់ចំនួន៤ គឺ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់រលួស និងសង្កាត់ព្រែកកំពឹស នៃខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋ ចូលរួម ប្រមាណ ២៣៦នាក់ ក្នុងភាពស្និទស្នាលបំផុត កាលពីព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋឈ្មោះ អឿ ខាន់ នៅភូមិក្រាំងស្វាយ ដែលរងគ្រោះអគ្គីភ័យ ( ឆេះផ្ទះ ) កាលពីថ្ងៃទី ២៥-០៩-២០២០ កន្លងទៅនេះ ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ១,៤០០,០០០៛ ( ក្នុងនោះថវិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ៤០០,០០០៛ )ស័ង្កសី ១៦០សន្លឹក , អង្ករ០៤ការ៉ុង , ទឹកប៊ូតាន់០២កែស , មី០២កែស , ទឹកត្រីទឹកស៊ីអ៊ីវ០៤យួរ និងត្រីខ០២យួរ។

បន្ទាប់ពីបានពិនិត្យសំណង់រួចរាល់ ឧត្តមសេនីយ៍ឯក បានបន្តដំណើរចុះសាកសួរសុខទុក្ខលោកស្រី ចែម ស្រីមុំ នៅភូមិព្រែកកំពឹស ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០៛ ( ក្នុងនោះថវិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ៤០០,០០០៛ ) ភេសជ្ជៈ០៤កែស និងមី០២កេះ ៕

Loading...