លោកលីវ គឹមស្រេងភ្នាក់យកពត៏មានFresh Newsប្រចាំខេត្តស្ទឹងត្រែងបានទទួលអំណោយពីមេបញ្ជាការអាវុធហត្ថខេត្តក្រោយកូនស្រីរបស់លោកបានទទួលមរណភាព

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងលោកឧត្តមសេនីយត្រី អៀង វ៉ាន់ឌី នៅព្រឹកថ្ងៃថ្ងៃទី២៧វិច្ឆកា២០១៧នេះបានចាត់កម្លាំងក្រោមវាទបានដឹកនាំដោយលោកវរៈសេនីយទោ អ៊ុន វណ្ណាន ប្រធានមន្ទីរដ្ឋបាលនិងហិរញ្ញវត្ថុបាននាំយកអំណោយដោយចេញពីទឹកចិត្តសប្បុរសធម៏របស់លោកផ្ទាល់ទៅចែកជូនគ្រួសារសពរបស់លោកលីវគឹមស្រេង ដោយកូនស្រីបានទទួលមរណៈភាពព្រោះតែមានជំងឺប្រចាំកាយស្វិតដៃជើងតាំងពីកំណើត។

លោកលីវគឹមស្រេងគឺជាភ្នាក់ងារយកពត៍មានអោយFresh newsប្រចាំនៅខេត្តស្ទឹងត្រែងមានទីលំនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងបានអោយដឹងថាកូនស្រីដែលបានទទួលមរណៈភាពរបស់លោកឈ្មោះ ស្រេង ស្រីម៉ាភេទស្រីអាយុ ១៤ឆ្នាំ មានទីលំនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងមានជំងឺស្វិតដៃជើងរ៉ាំរ៉ៃជាយូរឆ្នាំណាស់មកហើយទើបមកដល់វេលាព្រលប់ថ្ងៃទី២៦វិច្ឆកាម្សិលម៉ិញបានទទួលមរណៈភាពនៅមន្ទីបង្អែកខេត្តស្ទឹងត្រែងដោយជំនាញគ្រូពេទ្យអស់លទ្ធភាពព្យាបាលទៅហើយ។

លោកបន្តថា កូនប្រុសច្បងមានវ័យ១៨ឆ្នាំរបស់លោកក៏បានស្លាប់បាត់បង់ជីវិតដូចគ្នាផងដែរកាលពីខែមុនដោយមានជំងឺប្រចាំកាយរ៉ាំរ៉ៃស្វិតដៃជើងតាំងពីកំណើតមកម្លេះ។លោកលីវគឹមស្រេងបន្តទៀតថាលោកពិតជាមានអារម្មណ៏សោកស្តាយខ្លាំងណាស់ដោយក្នុងដើមខែតុលានិងចុងខែវិច្ឆកាឆ្នាំ២០១៧នេះកូនប្រុសស្រីរបស់លោកស្លាប់ដល់ទៅ២នាក់ឯណោះក៏ព្រោះតែជម្ងឺមានពីកំណើតបែបនេះ។

មន្ត្រីអាវុធហត្ថតំណាងអោយឧត្តមសេនីយត្រីមេបញ្ជាការខេត្តបាននាំអំណោយជូនគ្រួសារសពលោកលីវ គឹមស្រេងមានដូចជាអង្ករ០១បេតូច ឃីត០១ដុំ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ មុង០១ ទឹកសុទ្ធ១០យួរ និងថវិការចំនួន១០ម៉ឺនរៀល។

ខណៈនេះសពកូនស្រីរបស់លោកលីវគឹមស្រេងកំពុងរៀបចំធ្វើបុណ្យតាមប្រណីទំនៀមទំលាប់ខ្មែរ ៕ ឡុង កាន់សំនៀង

Loading...