លោកសម រង្ស៊ី ត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅម៉ោង១០និង៣០នាទីព្រឹកនេះ

ភ្នំពេញ ៖អ្នកនាំពាក្យស្តីទីរបស់គណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បានឲ្យដឹងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅម៉ោង ១០និង៣០នាទីព្រឹកនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ នេះ បន្ទាប់ពីបានទៅសម្រាកលម្ហែ នៅក្រៅប្រទេសអស់រយៈពេលជិត ១ខែ។

លោក សម រង្ស៊ី បានចេញទៅក្រៅប្រទេស កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីមានការចាប់ខ្លួនសកម្មជនគណបក្សសង្រ្គោះជាតិ ១១នាក់ ដែលក្នុងនោះ មានឈ្មោះ លោក អឿ ណារិន, ឃិន រឿន, នាង សុឃុន, សាន គឹមហេង, ស៊ុ ពុទ្ធី, កែ ឃីម ហៅវិនឌី, ទេព ណារិន, អាន បឋម ហៅសុខុម, សាន សីហៈ, អ៊ុក ពេជ្រសំណាង និងលោក មាជ សុវណ្ណារ៉ា៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *