លោកសា្វយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពផ្លូវតាមខ្សែបន្ទាត់ព្រំដែន

ខេត្តមណ្ឌលគិរី៖​ នាថ្ងៃសៅរ៍​ ១៤កើត ខែចេត្រ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ លោកសា្វយ សំអ៊ាង អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី​ អមដំណើរដោយ លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ​/អង្គភាពពាក់ព័ន្ធ​ អាជ្ញាធរស្រុក​ និងកងកម្លាំងប្រដាប់អាវុធទាំងបី​ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវនៅ តាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម​ ស្ថិតក្នុងភូមិសាស្រ្តប៉ុស្តិ៏នគរបាលការពារព្រំដែនគោកប៊ូស្រា វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣​ ស្ថិតក្នុងស្រុកពេជ្រាដា​ និងនៅតាមខ្សែបន្ទាត់ព្រំដែនប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទួលស្វាយ​ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១​ ស្ថិតនៅក្នុងឃុំដាក់ដាំ​ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី។

ស្ថិតក្នុងឱកាស នៃការចុះពិនិត្យផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែននៅក្នុងភូមិសាស្រ្តស្រុកពេជ្រាដា​

លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍សង្កត់ធ្ងន់ទៅលើប្រជា ពលរដ្ឋមួយចំនួនដែលបានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ​ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​ និងបានឲ្យផ្នែកជំនាញនៃមន្ទីរបរិស្ថានខេត្តធ្វើការ ដកហូតដីទាំងអស់នោះយកមកជាកម្មសិទ្ធិរបស់រដ្ឋវិញ។​ មិនតែប៉ុណ្ណោះក្នុងដំណើរនៃការចុះពិនិត្យផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែន​លោក អភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទួលស្វាយ ស្ថិតនៅក្នុងឃុំដាក់ដាំ​ ស្រុកអូរាំង​ ខេត្តមណ្ឌលគិរី​ ។

លោកអភិបាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋទាំងឡាយ ណាដែលបាន កាប់រុករានដីនៅតាមព្រំដែនយកធ្វើជាកម្មសិទ្ធិត្រូវដកហូតដីទាំងអស់នោះទុកជាដីរបស់រដ្ឋវិញ​ រីឯដីដើមស្រស់ដែលមានជនខិលខូចមួយចំនួនកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិនោះ​ លោកអភិបាលបានអនុញ្ញាតឲ្យមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តវាស់វែងឲ្យបានគ្រប់ចំនួន​ និងប្រគល់ឲ្យក្រុមហ៊ុនហ៊ូជីសាន្តវិញ​ ៕

Loading...