លោកសុខ រ័ត្ន នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃរងការចោទថា ចាប់ជំរិតទា ប្រាក់រថយន្តដឹកឈើប្រណិត

រតនគីរី ៖បែកធ្លាយម្ចាស់រថយន្តដឹកឈើប្រណិតម្នាក់ ទឹកភ្នែកសស្រាក់នៅពេលនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ឃាត់រថយន្តដឹកឈើជំរិតទារប្រាក់ ជាការមិនបង្ក្រាប។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ រថយន្តសាំយុងមួយគ្រឿង ព៌ណស អត់ស្លាកលេខ ត្រូវបាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ឃាត់ជំរិតទាប្រាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ពីខេត្តមណ្ឌលគីរី មកខេត្តរតនគីរី ស្ថិតក្នុងភូមិសាស្ត្រឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគីរី ចំងាយប្រមាណជា២គីឡូម៉ែត្រពីស្នាក់សន្តិសុខកងរាជអាវុធហត្ថស្រុកលំផាត់។
ស្ត្រីម្នាក់នៅស្រុកលំផាត់គេហៅចែ សាឡាឡា ឬ ចែសក់ក្រហម រស់នៅភូមិដីឡូត៍ ឃុំជ័យឧត្ដម ស្រុកលំផាត់ បានរៀបរាប់ទាំងទឹកភ្នែកថា នៅថ្ងៃខែខាងលើ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងស្ទាក់រថយន្តសាំយុងដឹកឈើគាត់ បង្គាប់អោយបង់ប្រាក់ចំននួ៣ពាន់ដុល្លា ជាការមិនបង្ក្រាប ដោយមានការអង្វរលន់តួរជាច្រើនម៉ោង ទើបមានការព្រមព្រៀងនៅតម្លៃត្រឹម១២០០ដុល្លា។
គាត់បានបន្តទៀតថា ក្រោយពេលចចារគ្នាត្រូវ គាត់បានប្រម៉ែប្រមូលប្រាក់ក្នុងផ្ទះ មិនគ្រប់ទើបសម្រេចចិត្ត យកម៉ូតូឌ្រីមសង់ទៅលក់ ដើម្បីយកប្រាក់មកជូនលោកនគបាលរូបនោះ ទើបបន្តដំណើរទៅទៀតបាន។
ជុំវិញករណីខាងលើនេះ លោកវរ:សេនីយ៍ឯក សុខ រ័ត្ន នាយរងការិយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មកពីនាយកដ្ឋានក្រសួងមហាផ្ទៃ មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលលើកហើយ ឮថាអ្នកសាព័ត៌មានបិតទូរស័ព្ទវិញភ្លាម។
គួរបញ្ជាក់ថា កន្លងមកនៅខេត្តរតនគីរី គេពុំដែលឃើញ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង ដែលមកបំពេញភារៈកិច្ច មិនដែលបង្ក្រាបបានបទល្មើសម្ដងណាឡើយ គឺពួកគាត់មកទទួលតែលាភសការៈ ពីបទល្មើសគ្រប់ប្រភេទតែប៉ុណ្ណោះ៕

17-09-201557721

57722

57724

Loading...

Leave a Reply

Your email address will not be published. Required fields are marked *