លោកសេង ពន្លក អធិការនគរបាលស្រុកពាមរក៌ ព្រៃវែង ពូកែបិទបាំងរឿងអាស្រូវគេចផុតពីការធ្លាក់បុណ្យស័ក្តិ

ខេត្តព្រៃវែង៖ ប្រភពបានឲ្យដឹងថា លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៌ ខេត្តព្រៃវែង ពូកែមានល្បិចកិច្ចកល់ខ្ពស់នៅក្នុងការបិទបាំងរឿងអាស្រូវរបស់ខ្លួន ក៏ដូចជាក្រុមគ្រួសាររបស់ខ្លួន ដើម្បីចេញពីការធ្លាក់បុណ្យយស់ស័ក្តិ ។

លោក សេង ពន្លក បានបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ ហើយគ្រាន់តែចេញលុយសងជនរងគ្រោះប៉ុណ្ណោះ រួចលោកក៏គេចផុតពីសំណាញ់ច្បាប់ ។ ម្យ៉ាងវិញទៀត កូនរបស់លោកសេង ពន្លក បានលេងកាំភ្លើងរេកៃផ្លាតទៅត្រង់ប្អូនជីដូនមួយបណ្តាលធ្លាយពោះ ហើយរឿងនេះ ក៏គេបិទបាំងស្ងាត់សូន្យឈឹង មិនបានធ្វើឲ្យថ្នាក់លើចាប់អារម្មណ៍ផងដែរ ។

លោកសេង ពន្លកអធិការនគរបាលស្រុកពាមរក៌ ខេត្តព្រៃវែងបានបើកឡានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ ហើយបានព្យាយាមបិទបាំងកំហុសឆ្គងខ្លួនគេចវេះពីប្រព័ន្ធតុលាការ ។ ករណីបង្កគ្រោះថ្នាក់ចរាចរណ៌ផ្តើមចេញពីលោកអធិការស្រុកពាមរក៌បានកើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីយប់ តាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខវត្តទួលសម្មាធិ ភូមិមួយ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ អន វិសាល ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាម៉ា ឃុំបឹងព្រះ ស្រុកបាភ្នំខេត្តព្រៃវែងជិះម៉ូតូម៉ាក សេ១១០ ។ រថយន្តបង្កម៉ាកបាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ស្ក បើកបរដោយឈ្មោះ សេង ពន្លកអធិការនគរបាល ស្រុកពាមរក៏ ។ ក្រោយពីបើករថយន្តបុកមនុស្ស លោកសេង ពន្លក បានសងសំណងទៅឲ្យជនរងគ្រោះ៧.២៥០.០០០រៀល ហើយបានបិទសំណុំរឿងចោលមិនរាយការណ៍ទៅថ្នាក់លើ ពិសេសប្រព័ន្ធតុលាការ ។ ករណីនេះលោកសេង ពន្លក មិនត្រូវគេចផុតពីសំណាញ់ច្បាប់បានទេ ។

តាមច្បាប់ចរាចរណ៌ជើងគោគលោកសេង ពន្លក នឹងត្រូវជាប់គុគពី១ឆ្នាំទៅ៣ឆ្នាំ ។ មានន័យថា មន្ត្រីរាជការជាប់គុកដូចពលរដ្ឋធម្មតាដែរ មិនមែនបុកមនុស្សស្លាប់សងលុយចប់បញ្ហានោះទេ ។ ហេតុនេះទាមទារឲ្យលោកសេង ពន្លក អធិការស្រុកពាមរក៌ចេញមុខទទួលកំហុសរបស់ខ្លួន។

ប្រជាពលរដ្ឋនៅស្រុកពាមរក៍បានប្រតិកម្មថា អភិបាលស្រុកពាមរក៍បុកគេស្លាប់ចាប់គាត់ដាក់គុកហើយសងសំណងទៅជនរងគ្រោះអស់លុយរាប់មឺុនដុល្លារ ។ ចំណែកលោកអធិការវិញបុកគេស្លាប់ហើយ សងប្រាក់បន្តិចបន្តួចរួចខ្លួន បិតបាំងរឿងអាស្រូវជិតឈឹងតែម្តងដូចជាមិនស្មើភាពគ្នាទេ ។

លោកស្រេង ជា ស្នងការខេត្តព្រៃវែងប្រាប់ប្រភពព័ត៌មានកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ថា ករណីគ្រោះថ្នាក់ចរាចរណ៌នេះ មិនមែនលោកសេង ពន្លក អធិការស្រុកអ្នកបើកបរទេ គឺប្រពន្ធជាអ្នកបើកបរហើយឡានប្រពន្ធលោកសេង ពន្លក ក៏មិនបានទៅបុកគេទេ គឺម៉ូតូជនរងគ្រោះបើកបុកឡានបណ្តាលឲ្យខូចទ្វារឡានខាងឆេង ។

លោកស្នងការបានលើកឡើងទៀតថា ករណីនេះខុសគ្នាទៅនិងលោកអភិបាលស្រុកបើកឡានបុកគេក្នុងស្ថានភាពស្រវឹង ។ ចំណែកលោកអធិការគ្មានកំហុសទេ គឺប្រពន្ធគាត់ជាអ្នកបើកបរ ។

ប្រភពកន្លែងកើតហេតុបានឲ្យដឹងថា លោក សេង ពន្លក អធិការស្រុកពាមរក៌បើកបរឡានដោយផ្ទាល់ក្នុងស្ថានភាពស្រវឹងហើយបើកឡានមិនមានការប្រុងប្រយ័ត្ន ឬបាត់បង់ស្មារតី ទើបធ្វើឲ្យជនរងគ្រោះជិះម៉ូតូបុកពេញទំហឹងតែម្តង។

ប្រភពពីមន្ត្រីប៉ូលិសខេត្តព្រៃវែងបានបង្ហើបឲ្យដឹងដែរថា លោកសេង ពន្លក ផឹកស្រាស្រវឹងក្រោយពីបញ្ចប់ពិធីរំលឹកខួប២ ធ្នូ នៅខេត្ត ។ ប្រភពមន្ត្រីប៉ូលិសស្រុកពាមរក៌បានលួចខ្សឹបថា ករណីនេះលោកអធិការបានបញ្ជាឲ្យជំនាញចរាចរណ៌កែសំណុំរឿងរួចទំលាក់កំហុសលើប្រពន្ធក្នុងបំណងកុំឲ្យអស់បុណ្យសក្តិឬមានទោស ។

ប្រភពដដែលបានបន្តទៀតថា កាលពីកំឡុង២-៣ខែមុននោះ កូនលោក សេង ពន្លក បានលេងកាំភ្លើងរួចរៀលកៃកាំភ្លើងទៅត្រូវបងប្អូនជីដូនមួយរបស់ខ្លួនធ្លាយពោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ ក៏បានព្យាយាមបិទបាំងរឿងយ៉ាងស្ងាត់សូន្យ ៕

img-20161206-wa0000

អធិការស្រុកពាមរក៌ លោក សេង ពន្លក

Loading...