លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកស្រីអ៊ូសាន សាយ ឈុំ ដង្ហែអង្គកឋិនទានទៅវត្តជីកដី

ស្វាយរៀង÷អង្គកឋិនទានសាមគ្គីនេះផ្តួចផ្តើមឡើង សម្តេចវិបុលសេនាសាយ ឈុំ និងលោកជំទាវអ៊ូ សាន និងលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមហាឧបាសិកា ថាន់ ឡាំមឺន និងបុត្រីបុត្រា ចៅៗ ព្រមទាំងអស់លោក លោកស្រី មន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធ ដោយបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើអង្គកឋិនសាមគ្គី ដើម្បីផ្សារភ្ជាប់វីស័យអាណាចក្រជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្តនៃមូលដ្ឋានវត្តជីកដី ដើម្បីលើកស្ទួយវិស័យសាសនា ជាសាសនារបស់រដ្ឋ។ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានអញ្ជើញចូលរួមដង្ហែរអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ ក្នុងវត្តជីកដី ស្ថិតក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០។

កឋិនទាន គឺជា​ប្រភេទ​ចីវរ​ទាន ដែល​មានតែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ និង ជា​ទាន​មានចែង​ក្នុង​ព្រះ​វិន័យ ហើយក៏​ជា​ទាន​ដ៏​ពិសេស​មួយ​ដោយមាន​កំណត់​ពេលវេលា​ច្បាស់លាស់ ​កឋិន​កាល​មាន​រយៈពេល​តែ ២៩ ថ្ងៃ​ប៉ុណ្ណោះ ។ ​កឋិន​ទាន ជា​ផ្នែក​មួយ​របស់​ចីវរ​ទាន ប៉ុន្តែ​ទាន​នេះ​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ចីវរ​ទាន ធម្មតា ​ព្រោះ​អ្នក​ធ្វើ​ និង​អ្នក​ទទួល​ ត្រូវ​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខខ័ណ្ឌ​មួយ​ចំនួន​ដែល​មាន​ចែង​ក្នុង​ព្រះ​វិន័យ​។ សម័យ​ពុទ្ធកាល ពេល​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទើប​បាន​ត្រាស់​ដឹង​ថ្មី​ៗ​ ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​​សង្ឃ​​ប្រើ​ប្រាស់​​តែ​សំពត់​បង្សុកូល​ គឺ​សំពត់​ឥត​ម្ចាស់ ដែល​ភិក្ខុ​រក​បាន​​ពី​ព្រៃ​ស្មសាន ឬ​ពី​គំនរ​សំរាម ប៉ុន្តែ​ក្រោយ​មក​ទើប​ទ្រង់​អនុញ្ញាត​​ឲ្យ​ភិក្ខុ​អាច​ប្រើ​ប្រាស់​គហបតី​ចីវរ​ គឺ​សំពត់​មាន​ម្ចាស់​ ដែល​ភិក្ខុ​បាន​​មក​ដោយ​សារ​គេ​ប្រគេន​។​ ចាប់​ពី​ពេល​នេះ​​ហើយ​ ដែល​កឋិន​ទាន​ចាប់​ផ្ដើម​មាន​កំណើត​ឡើង​។ ពុទ្ធបរិស័ទមានជុំនឿថា ការធ្វើបុណ្យកឋិន នៅវត្តដែលមានព្រះវិហារបញ្ចុះ សីមារួចហើយ ទើបបានអានិសង្សច្រើន។ នៅប្រទេសខ្មែរ បុណ្យកឋិន គឺជាបុណ្យសប្បាយអឹកធឹក មានពណ៌ចំរុះឆើតឆាយមានទិដ្ឋភាពជាបុណ្យ ពុទ្ធសាសនាយ៉ាងមហោឡារឹក។ជាការពិតណាស់ បុណ្យកឋិន គឺជាឱកាសមួយ សម្រាប់បណ្តុះបណ្តាលអំពើល្អ និងគុណធម៌ នៅក្នុងដួងចិត្តយើងគ្រប់ៗគ្នា។

លោកជំទាវក៏បានបន្តទៀតថា ខណៈដែលពិភពលោកកំពុងត្រូវបានវាយលុកយ៉ាងធ្ងន់ធ្ងរឆក់យកជីវិតមនុស្សរាប់លាននាក់ និងបានផ្តាំផ្ញើរដល់ពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋត្រូវរក្សាគម្លាតបុគ្គល គម្លាតសង្គម និងធ្វើអនាម័យជាប្រចាំ ដើម្បីជៀសផុតពីជំងឺ កូវីដ ១៩ ដើម្បីឲ្យជម្ងឺដ៍កាចសាហាវកូវីដ១៩ ដោយត្រូវ ៖ ធ្វើអនាម័យជាប្រចាំ ដូចជាលាងដៃនិងសាប៊ូ ឬអាកុល ឬ ទឹកជែលកំចាត់មេរោគ។ ការចូលរួមអនុវត្តតន៍ឲ្យបាននូវគម្លាតបុគ្គលនិងគម្លាតសង្គម និងប្រើប្រាស់ម៉ាស់ជាប្រចាំខណៈពេលចូលទៅតំបន់ទីប្រជុំជន។ ជាពិសេស ត្រូវចូលរួមថែរក្សានូវសមិទ្ធិផលដែលមាននៅក្នុងវត្តឲ្យបានគង់វង្ស សម្រាប់ទុក្ខជាកេរ៍្តដំណែលដល់កូនចៅជំនាន់ក្រោយៗទៀត ។ លោកជំទាវកិត្តិសង្គហបណ្ឌិត និង លោកជំទាវអ៊ូ សាន សាយ ឈុំ ក៏បាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ជនពិការ យាយជី តាជីជិត៥០០គ្រួសារ នៅពេលនេះដោយក្នុងមួយគ្រួសារទទួលបានថវិកានិងសារ៉ុង ០១៕

 

Loading...