លោកស្រីគ្លីនតុន ចាញ់សំឡេងលោកដូណាល់ ត្រាំ

លោកស្រី គ្លីនតុន បានចាញ់សំឡេងឆ្នោតលោក ដូណាល់ ត្រាំ ក្នុងលទ្ធផលបណ្តោះអាសន្ន៣១រដ្ឋ ក្នុងចំណោម៥០រដ្ឋ ។

ប្រភពបានបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្នទាំង៣១រដ្ឋ ក្នុងចំណោម៥០រដ្ឋ លោកស្រី គ្លីនតុន បានសំឡេង១៣១ ។ រីឯលោក ដូណាល់ ត្រាំវិញ បានសំឡេង១៦៨ ។

លោកស្រីគ្លីនតុន ជាបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ។ រីឯលោកដូណាល់ ត្រាំ វិញ ជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ។

គិតតាមកៅអីសភាទាំង១០០ គណបក្សប្រជាធិបតេយ្យ ឈ្នះបាន៤០កៅអី ។ រីឯគណបក្សសាធារណរដ្ឋ ទទួលបាន៤៤កៅអី ។ ដោយឡែក កៅអីនៅសភាជានទាបទាំង៤៣៥កៅអី គណបក្សលោកស្រីគ្លីនតុន ឈ្នះ១១៥កៅអី គណបក្សដូណាល់ ត្រាំ ១៦៣កៅអី ។

មកដល់ពេលនេះ ត្រាំ បានឈ្នះរដ្ឋ Ohio, Alabama, Kentucky, Indiana, West Virginia, Mississippi, South Carolina, Texas, Kansas, Dakotas, Tennessee, Oklahoma, Wyoming, Nebraska, Arkansas, Louisiana

រីឯលោកស្រីគ្លីនតុន ឈ្នះនៅរដ្ឋ New York, Vermont, New Jersey, DC, Massachusetts, Maryland, Delaware, Illinois, Connecticut, Rhode Island ។

លទ្ធផលផ្លូវការ នឹងត្រូវផ្សព្វផ្សាយពេលខាងមុខបន្តិចទៀតនេះ ៕

 

imu-elections-2016-data

untitled-1

Loading...