លោកស្រីឧកញ៉ា ស៊ុយ សុផាន ទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ

(ភ្នំពេញ)៖ លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៉ីម៉ិច បានទទួលមរណភាព នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ។ នេះបើតាម លោកស្រី ហ៊ុន ស៊ីណាត សរសេរបង្ហោះក្នុង Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៩ ខែមីនានេះ។

សពរបស់លោកស្រីឧកញ៉ា កំពុងតម្កល់ធ្វើបុណ្យទៅគេហដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

Loading...