លោកស្រី​គ្លី​ន​តុ​ន​ ប៉ះ​គូប្រជែង​ខ្លាំង​នៅ​ក្នុង​បក្ស​តែ​មួយ​ពាក់ព័ន្ធ​ច្បាប់​ស្តី​អំពី​ការ​គ្រប់គ្រង​អាវុធ​

​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ បាន​វែកញែក​ពន្យល់​យ៉ាង​ក្បោះក្បាយ​ជាមួយ​គូប្រជែង​ល្បីល្បាញ​មួយ​រូប​ មក​ពី​គណបក្ស​តែ​មួយ​ជាមួយ​លោកស្រី​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​ស្តី​អំពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ នៅ​ក្នុងអំឡុងពេល​បើក​វេទិកា​ពិភាក្សា​របស់​បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​លោកស្រី​បាន​ប្តេជ្ញា​ថា​ នឹង​មិន​បណ្តោយ​ឲ្យ​មាន​អាវុធ​បន្ត​ផ្ទុះ​ឡើង​សម្លាប់​មនុស្ស​ស្រួលៗ​ដូច​ធ្លាប់​បាន​កើតឡើង​នា​ពេល​កន្លង​មក​នោះ​ទៀត​ឡើយ​ ។​ នៅ​ពេល​ត្រូវ​គេ​សួរ​ថា​ តើ​លោកស្រី​ធ្វើ​យ៉ាងណា​ ខណៈ​គូប្រជែង​បេក្ខភាព​ប្រធានាធិបតី​ក្នុង​បក្ស​តែ​មួយ​ គឺ​លោក​ព្រឹទ្ធ​សមាជិក​ Bernie​ Sanders​ មក​ពី​រដ្ឋ​ Vermont​ ទទួល​បានការ​គាំទ្រ​ឈានមុខ​ទាក់ទង​ច្បាប់​ស្តី​អំពី​ការ​គ្រប់គ្រង​កាំភ្លើង​នោះ​,​ លោកស្រី​បាន​ឆ្លើយ​ថា​ ទេ​!​ មិន​អាច​ទៅ​រួច​នោះ​ទេ​!​ ។​

​លោក​ Sanders​ បាន​វាយប្រហារ​យ៉ាង​ខ្លាំង​ផង​ដែរ​ទៅ​លើ​លោកស្រី​គ្លី​ន​តុ​ន​ ដោយ​និយាយ​ថា​ ការ​គាំទ្រ​របស់​លោកស្រី​ទៅ​លើ​តំបន់​គ្មាន​ការ​ហោះហើរ​នៅ​លើ​ទឹកដី​ស៊ី​រី​នោះ​ ជា​បញ្ហា​មួយ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ ។​

​ការ​គាំទ្រ​ទៅ​លើ​លោក​ Sanders​ ជា​បេក្ខភាព​ប្រធានាធិបតី​នោះ​មានការ​កើន​ឡើងជា​និច្ច​ ជា​ហេតុ​ធ្វើ​ឲ្យ​រង្គោះរង្គើ​ល​ដល់​សំឡេង​គាំទ្រ​លោកស្រី​គ្លី​ន​តុ​ន​ ដែល​កំពុង​នាំមុខ​នៅ​ក្នុង​បណ្តា​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​ ។​

​បេក្ខភាព​ទាំង​២​នាក់​ខាងលើ​នេះ​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និង​ទស្សនៈ​រៀងៗ​ខ្លួន​ប្រកបដោយ​សារសំខាន់​ទាក់ទង​បញ្ហា​ជា​ច្រើន​។​ រីឯ​បេក្ខភាព​ទាំង​៣​រូប​ផ្សេង​ទៀត​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដូច​គ្នា​នោះ​ គឺ​អតីត​អភិបាល​រដ្ឋ​ Maryland​ លោក​Martin​ O’Malley,​ លោក​Jim​ Webb​ អតីត​ព្រឹទ្ធ​សមាជិក​រដ្ឋ​ Virginia​ និង​លោក​ Lincoln​ Chafee​ អតីត​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ Rhode​ Island​ នោះ​ក៏​បាន​ខិតខំ​ណាស់​ដែរ​ដើម្បី​ទទួល​បាន​សំឡេង​គាំទ្រ​ឈានមុខ​គេ​ ។​

​ចំណុច​ដែល​ពុំ​មានការ​ចុះសម្រុង​គ្នា​រវាង​បេក្ខភាព​ឈានមុខ​គេ​ទាំង​ពីរ​គឺ​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ នឹង​លោក​ Bernie​ Sanders​ នោះ​គឺ​ទាក់ទង​ទៅ​នឹង​ច្បាប់​ស្តី​អំពី​ការ​គ្រប់គ្រង​អាវុធ​ ។​ ការ​ខ្វែងគំនិត​គ្នា​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ហេតុការណ៍​ផ្ទុះអាវុធ​នៅ​ក្នុង​សាលារៀន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជា​បន្តបន្ទាប់​ ជា​ពិសេស​ការ​ផ្ទុះអាវុធ​ សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នៅ​សាកលវិទ្យាល័យ​ក្នុង​រដ្ឋ​ Oregon​ នោះ​តែ​ម្តង​ ។​

​លោកស្រី​គ្លី​ន​តុ​ន​ បាន​ថ្លែង​ថា​ ដៃគូ​ប្រជែង​របស់​លោកស្រី​នៅ​មិន​ទាន់​ស៊ីជម្រៅ​ឡើយ​។​ លោកស្រី​បាន​យោង​ដល់​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០០៥​របស់​លោកស្រី​ដែល​គាំទ្រ​ឲ្យ​ការ​លើកលែង​ពី​សំណាញ់​ច្បាប់​ចំពោះ​អ្នក​កាន់​កាំភ្លើង​ហើយ​ បង្ក​ឲ្យ​ផ្ទុះ​សម្លាប់​មនុស្ស​នោះ​ ។​

​លោក​ Bernie​ Sanders​ បាន​អំពាវនាវ​ឲ្យ​មានការ​ធ្វើ​បដិវត្តន៍​នយោបាយ​ ។​ លោក​អះអាង​ថា​ អា​មេ​រិ​ក​គួរតែ​ក្រឡេក​មើលទៅ​កាន់​ពលរដ្ឋ​ប្រទេស​តំបន់​ Nordic​ ។​ នៅ​ទីនោះ​ពលរដ្ឋ​គេ​ធ្វើ​បាន​សម្រេច​ច្រើន​ណាស់​ ។​ ត្រង់​ចំណុច​នេះ​ លោកស្រី​គ្លី​ន​តុ​ន​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​«​យើង​មិនមែន​ជា​ពលរដ្ឋ​ដា​ណឺ​ម៉ាក​នោះ​ទេ​ ។​ យើង​ស្រឡាញ់​ដា​ណឺ​ម៉ាក​ ។​ យើង​ជា​សហរដ្ឋអាមេរិក​»​ ។​ លោកស្រី​បន្ត​ថា​ «​ខ្ញុំ​ជា​មនុស្ស​ស្រឡាញ់​ការ​រីក​ចម្រើន​ ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្តការ​រីក​ចម្រើន​ណា​ដែល​យើង​បាន​សម្រេច​ធ្វើ​វា​ឡើង​»​ ។​

​លោក​អនុ​ប្រធានាធិបតី​ Joe​ Biden​ នៅ​តែ​មានការ​រំពឹង​ទុក​ទៅ​លើ​តំណែង​នៅ​ក្នុង​សេត​វិមាន​ដដែល​ ។​ លោក​មិន​បាន​ចូលរួម​ពិភាក្សា​ស្តី​អំពី​ការ​ពិភាក្សា​របស់​បេក្ខភាព​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​ ដូចដែល​បាន​រំពឹង​ទុក​ពី​ក្រុម​ អ្នកគាំទ្រ​របស់​លោក​នោះ​ឡើយ​ ។​

​លោកស្រី​ គ្លី​ន​តុ​ន​ បាន​ស្គាល់​រសជាតិ​ស្តី​ពី​ការ​ធ្លាក់​ចុះ​នូវ​សំឡេង​គាំទ្រ​ អំឡុង​ពេល​មានការ​ជជែក​វែកញែក​ទាក់ទង​ការ​ប្រើប្រាស់​អី​ម៉ែ​ល​ផ្ទាល់ខ្លួន​ក្នុង​តំណែង​ជា​អតីត​រដ្ឋ​ម​ន្រី្ត​ក្រសួងការបរទេស​អា​មេ​រិ​ក​ ។​ លោកស្រី​បាន​ទទួលស្គាល់​នៅ​ពេល​បច្ចុប្បន្ន​ថា​ ទាំងនោះ​ជា​កំហុសឆ្គង​មួយ​របស់​លោកស្រី​ ។​

​ទោះបី​យ៉ាងណា​ លោកស្រី​គ្មាន​ការ​ព្រួយបារម្ភ​ឡើយ​អំឡុង​ពេល​កិច្ច​ពិភាក្សា​កើតឡើង​ ហើយ​មានការ​សាកសួរ​ពី​លោក​ Chafee​ ស្តី​អំពី​ការ​ដែល​គួរ​ឲ្យ​ជឿ​ទុក​បាន​ ដោយ​លោកស្រី​បដិសេធន៍​មិន​ឆ្លើយ​តប​នៅ​ពេល​មានការ​អញ្ជើញ​នោះ​ ។​

​លោក​ Chafee​ បាន​អះអាង​ថា​ ការ​ដែល​លោក​ទទួល​បានការ​គាំទ្រ​ទ្វេ​ដងនោះ​ ដោយ​អាស្រ័យ​ថា​ លោក​មិន​ដែល​មាន​ប្រវត្តិ​អាស្រូវ​ក្នុង​រឿង​នយោបាយ​ ។​ លោក​ O’Malley​ បាន​អះអាង​ដែរ​ថា​ លោក​បាន​នាំមុខ​គេ​មិន​ធ្លាប់​មាន​ស្ថិត​នៅ​ក្នុង​រដ្ឋ​ Baltimore​ ទី​ដែល​មាន​កុបកម្ម​កើតឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ ខណៈ​ដែល​មន្ត្រី​យោធា​ជើង​ចាស់​ក្នុង​សម័យ​សង្គ្រាម​វៀតណាម​ លោក​ Webb​ បាន​អះអាង​ថា​ ការងារ​បាន​ផ្តល់​បទ​ពិសោធន៍​ច្រើន​សម្រាប់​រូប​លោក​ក្លាយជា​មេដឹកនាំ​ ។​

​ការ​ពិភាក្សា​របស់​បេក្ខភាព​ប្រធានាធិបតី​ទាំងឡាយ​ខាងលើ​នេះ​ស្ថិត​ក្រោម​ការ​កត់សម្គាល់​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​អ្នកនយោបាយ​ទូទៅ​របស់​អា​មេ​រិ​ក​ ជា​ពិសេស​បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​តែ​ម្តង​ ។​ បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ជនអន្តោប្រវេសន៍​ បញ្ហា​រំលូតកូន​ និង​ការ​រៀប​ការ​ចំពោះ​មនុស្ស​ភេទ​ដូច​គ្នា​ជាដើម​ ។​

​ចាប់ពី​ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ក្នុង​រដ្ឋ​ Iowa​ សហរដ្ឋអាមេរិក​ នឹង​មានដំណើរ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​ចូលរួម​ប្រកួតប្រជែង​ ហើយ​បន្តបន្ទាប់​ទៅ​ទៀត​ បណ្តា​រដ្ឋ​ផ្សេងៗ​ទៀត​ ក៏​ចាប់ផ្តើម​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ផង​ដែរ​ ។​ បើ​តាម​ការ​គ្រោងទុក​ការ​បោះ​ឆ្នោត​នេះ​នឹង​បិទ​បញ្ចប់​ចុង​ក្រោយ​នៅ​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ៕​

APTOPIX DEM 2016 Debate _86107233_grop_976ap

Loading...

Leave a Reply

Your email address will not be published. Required fields are marked *