លោកស្រី​ Kolina​ Grabar-Kitarovic​ ក្លាយជា​ប្រធានាធិបតី​ប្រទេស​ក្រូ​អាត​ដំបូង​គេ​

​លោកស្រី​ Kolina​ Grabar-Kitarovic​ មក​ពី​គណបក្សប្រឆាំង​បាន​ក្លាយជា​ប្រ​ធា​ នា​ធិ​បតីស្រី​ដំបូង​គេ​បង្អស់​ ក្នុង​ប្រទេស​ ក្រូ​អាត​ ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​១១​ ខែមករា​ ដោយ​មាន​សំឡេង​គាំទ្រ​ប្រកៀក​ ប្រកិត​គ្នា​ ។​

​សារព័ត៌មាន​ AFP​ បាន​ដកស្រង់​ព័​ត៌​ មាន​ពី​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ ឆ្នោត​បានឱ្យ​ដឹង​ថា​ លោកស្រី​ Kolina​ Grabar-Kitarovic​ ទទួល​បាន​សំឡេង​គាំទ្រ​ ៥០,៤​ភាគរយ​ ចំណែក​គូប្រជែង​របស់​ លោកស្រី​ ទទួល​បាន​សំឡេង​គាំទ្រ​ប្រកៀក​ ប្រកិត​ ៤៩,៦​ភាគរយ​ ។​

​បើ​ទោះបី​ប្រធានាធិបតី​ក្រូ​អាត​មិន​ កាន់​អំណាច​សម្រេច​សេដ្ឋកិច្ច​ន​យោ​ បាយ​ជាតិ​ ប៉ុន្ដែ​បេក្ខភាព​ប្រធានាធិបតី​ បាន​សន្យា​នឹង​ជំរុញ​ឱ្យ​សេដ្ឋកិច្ចជាតិ​ងើប​ ឡើង​វិញ​ ក្រោយ​ប្រឈម​នូវ​វិបត្ដិ​តាំងពី​ ឆ្នាំ​២០០៨​ រហូត​មក​ទល់​ពេល​នេះ​ ។​

​ជាមួយនឹង​ជ័យជម្នះ​ខាងលើ​ ប្រមុខ​ ដឹកនាំ​គណបក្ស​ NDZ​ ដឹកនាំ​ដោយ​ លោកស្រី​ Kolina​ Grabar-Kitarovic​ នឹង​ ក្លាយជា​ប្រធានាធិបតី​ស្រី​ដំបូង​ក្នុង​ប្រទេស​ នេះ​ ។​ ក្រូ​អាត​ ជា​សមាជិក​ថ្មី​បំផុត​របស់​ សហគមន៍​អឺរ៉ុប​ដោយ​ប្រទេស​នេះ​ចូល​ ជា​សមាជិក​អឺរ៉ុប​នៅ​ខែកក្កដា​ ២០១៣​ ។​ ក្រូ​អាត​ជា​ប្រទេស​សំខាន់​មួយ​ក្នុង​តំបន់​ អឺរ៉ុប​ ក៏​ដូច​ជា​ណា​តូ​ ។​ មន្ដ្រី​ក្រូ​អាត​ធ្លាប់​ កាន់​តំណែង​ជា​មន្ដ្រីជាន់ខ្ពស់​របស់​អង្គការ​ ណា​តូ​ ។​

​បើ​ទោះបី​អំណាច​របស់​ប្រធានាធិបតី​ មាន​កម្រិត​ ប៉ុន្ដែ​ជ័យជម្នះ​នេះ​ អាច​ជួយ​ ដល់​គណបក្ស​របស់​លោកស្រី​ ដណ្ដើម​ ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នា​ពេល​ ដ៏​ខ្លី​ខាង​មុខ​ ៕

2rdcj0w

Loading...

Leave a Reply

Your email address will not be published. Required fields are marked *