លោកស្រី ណាត ស៊ីវឡាយត្រូវផ្អាកពីនាយិកាវិទ្យាល័យសិរីសោភ័ណ ក្រោយប្រព្រឹត្តពុករលួយ

បន្ទាយមានជ័យៈ លោកស្រី ណាត ស៊ីវឡាយ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យសម្រេចអោយផ្អាកភារកិច្ចពីនាយិកាវិទ្យាល័យសិរីសោភ័ណហើយ បន្ទាប់ពីមានការតវ៉ារបស់លោកគ្រូអ្នកគ្រូនៃវិទ្យាល័យនេះ អោយមានការផ្លាស់ប្តូរនឹងរកឃើញថា បានប្រព្រឹត្តអំពើពុករលួយច្រើនករណី។

លោកស្រី ណាត ស៊ីវឡាយ បានកាន់តំណែងជានាយិកាវិទ្យាល័យសិរីសោភ័ណអស់រយះពេលជិត១០ឆ្នាំ ។ ក្រោយមានរឿងអាស្រូវ ក៏ត្រូវលោកគ្រូអ្នកគ្រូប្រមាណជាង៦០នាក់ប្តឹងតវ៉ាអោយបញ្ឈប់នឹងដកនាយិកានេះ ចេញដោយអះអាងថា ដឹកនាំផ្តាច់ការ ខ្វះសីលធម៌ សុជីវធម៌ ពុករលួយ ។

អាជ្ញាធរខេត្តរួមជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តបានបង្កើតគណះកម្មការដើម្បីត្រួតពិនិត្យលើភាពមិនប្រក្រតីនេះ។

លោក ស្តើង តុងហឹង ប្រធានមន្ទីរអប់រំបាននិយាយថា បន្ទាប់ពីគណះកម្មាការធ្វើការស៊ើបអង្កេត រកឃើញថាលោកស្រី ណាត ស៊ីវឡាយ ពិតជាមានកំហុសទើបនៅថ្ងៃទី២៦ ខែធ្នូ អាជ្ញាធរខេត្ត សម្រេចផ្អាកភារកិច្ចលោកស្រី ណាត ស៊ីវឡាយ ពីនាយិកានៃវិទ្យាល័យនេះ ដោយរង់ចាំប្រកាសនាយិកាថ្មីនៅពេលក្រោយ ៕

Loading...