លោកស្រី ផាក យុងហេ យល់ព្រមតាមឆន្ទៈសភាដូរនាយករដ្ឋមន្ត្រី

ទីភ្នាក់ងារយ៉ន់ហាប់ បានផ្សាយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក យុងហេ បានថ្លែងកាលពីថ្ងៃអង្គារថា លោកស្រីនឹងដកបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោកស្រី ប្រសិនបើសភាផ្តល់អនុសាសន៍ជ្រើសរើសបេក្ខភាពថ្មីដឹកនាំគណៈរដ្ឋមន្ត្រីនោះ ។

ការថ្លែងបែបនេះរបស់លោកស្រីកើតឡើងអំឡុងប្រជុំសភា និងស្របពេលដែលវិបត្តិទាក់ទងមិត្តជិតស្និទ្ធលោកស្រីប្រធានាធិបតីប្រើអំណាចលូកដៃចូលក្នុងកិច្ចការប្រទេសជាតិ ។

គេនៅមិនទាន់ទទួលបានការបញ្ជាក់ច្បាស់ជាងនេះពីការិយាល័យទំនាក់ទំនងកិច្ចការសាធារណៈ ក៏ដូចបញ្ជាក់ពីវិមានពណ៌ខៀវរបស់ប្រធានាធិបតីនៅឡើយទេ ។

ឆន្ទៈរបស់លោកស្រីផាក នៅពេលនេះ គឺជាការលំបង់ការគ្រប់គ្រងមួយចំនួនទៅលើកិច្ចការប្រទេសជាតិ ជាចំណុចសំខាន់ដែលក្រុមប្រឆាំងចង់បាន ។ នាយករដ្ឋមន្ត្រីនៅកូរ៉េខាងត្បូងត្រូវគេចាត់ទុកថា គ្រាន់តែជានិមិត្តរូបធំទូលាយមួយប៉ុណ្ណោះ ប៉ុន្តែសិទ្ធិអំណាចវិញ ប្រមូលផ្តុំនៅលើប្រធានាធិបតី ។

ក្នុងកិច្ចខិតខំដើម្បីបង្កើតគណៈរដ្ឋមន្ត្រីចម្រុះមួយ លោកស្រីបានដាក់បេក្ខភាពមកពីគណបក្សខាងក្រៅ ប៉ុន្តែតំណាងរាស្ត្របក្សប្រឆាំង បានអះអាងថា ពួកគេនឹងជំទាស់បេក្ខភាពរបស់លោកស្រីផាក យុងហេ ដែលបានជ្រើសរើសនោះ ក៏ដោយអាស្រ័យថា មិនបានពិគ្រោះពិភាក្សាឲ្យបានដិតដល់ ។

អំឡុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារ ជាមួយប្រធានសភា លោកស្រី ផាក បានថ្លែងថា លោកស្រីអាចដាក់បេក្ខភាពនាយករដ្ឋមន្ត្រីផ្សេង បើមានការឯកភាពពីសភា ។ ប្រសិនបើសភាផ្តល់អនុសាសន៍បេក្ខភាពនាយករដ្ឋមន្ត្រីថ្មីនោះ ខ្ញុំនឹងតែងតាំង និងអនុញ្ញាតឲ្យបេក្ខភាពនោះដឹកនាំគណៈរដ្ឋមន្ត្រី ៕ សុមេធ

south-korean-president-park-geun-hye-speaks-during-an-address-to

Loading...