លោកស្រី ពេជ​ ចន្ទមុន្នី​ ហ៊ុន​ម៉ាណែត​ បានចែកជូនសម្ភារសិក្សា និងថវិកាដល់ក្មួយៗសិស្សានុសិស្សដែល នៅវត្តអម្ពរវ័ន្ត

(ត្បូងឃ្មុំ) ៖ ក្នុងឱកាសរៀបចំចង្ហាន់ប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គគង់នៅវត្តអម្ពរវ័ន្ត ហៅវត្តស្វាយដំណាក់ នាឱកាសបុណ្យគម្រប់៧ថ្ងៃ របស់អ្នកឧកញ៉ា​ ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន​ ស៊ាងលី​ លោកស្រីពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ហ៊ុន​សែន​ និងក្រុមការងារ បានចែកអំណោយជាសម្ភារៈសិក្សាជូនដល់ក្មួយៗសិស្សានុសិស្សចំនួន ៧៥០នាក់ នៅវិទ្យាល័យអម្ពវ័ន ជំនីក​ ដោយក្នុងសិស្សម្នាក់ៗ​ ទទួលបាន​ កាតាប១​ សម្លៀកបំពាក់​សិស្ស​ ១កំប្លេ​ ស្បែក​ជើង​១គូ​រ ក្តាឈ្នួន១​ ប៊ិច​១​ សៀវភៅ​១​ កាលពីព្រឹក​ ថ្ងៃ​សៅរ៍​ ទី៩​ ខែឧសភា​ ឆ្នាំ​ ២០២០​ នេះ​ ។

លោកស្រី ពេជ ចន្ទមុន្នី មានប្រសាសន៍ថា
ការធ្វើសកម្មភាពមនុស្សធម៌នេះដោយឃើញក្មួយៗសិស្សានុសិស្សជាច្រើននៅវិទ្យាល័យអម្ពវ័ន ជំនីក មកជួបជុំគ្នា លោកស្រីក៏បានឲ្យក្រុមការងាររៀបចំសំភារៈសិក្សាចែកដល់ក្មួយៗសម្រាប់ការផ្គត់ផ្គង់ក្នុងការសិក្សា។សកម្មភាពមនុស្សធម៌នេះធ្វើដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន​ ស៊ាងលី​ និងបុព្វការីជនដែលបានធ្វើមរណកាលទៅ។

លោកស្រីបន្តបានថា កាលអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន​ ស៊ាងលី​ នៅមានព្រះជន លោកតែងតែមានទឹកចិត្តសទ្ធាជ្រះថ្លាធ្វើបុណ្យទានទ្រទ្រង់ក្នុងវិស័យសាសនា និងសកម្មភាពមនុស្សធម៌ជាច្រើនក្នុងនោះគឺមានមូលនិធិអណ្ដូងទឹកស្អាតជាដើម។

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌នេះ លោកហ៊ុន ម៉ាណែត ដែលជាបុត្រប្រុសច្បងរបស់សម្ដេចតេជោហ៊ុន សែន ក៏បានសាងព្រះផ្នួសជាបុព្វជិតដោយសទ្ធាជ្រះថ្លាបំផុតនៅក្នុងវិស័យសាសនាដោយមានការគោរពប្រតិបត្តិពីសំណាក់ប្រជាពលរដ្ឋជាច្រើន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាដិកាធម្មញ្ញាណ​វិវឌ្ឍនា​ ប៊ុន​ ស៊ាងលី​ និងបុព្វការីជនដែលបានធ្វើមរណកាលទៅផងដែរ៕

Loading...