លោកស្រី ពេជ ចន្ទមុន្នី ព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន៨៣៤នាក់ នៅមណ្ឌលព្យាបាលកោះពេជ្

(ភ្នំពេញ)៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាប្រធានក្រុមដឹកនាំ គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានសរសេរលើ Facebook ផ្លូវការរបស់លោកជំទាវ អំពីករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន៨៣៤នាក់ នៅមណ្ឌលព្យាបាលកោះពេជ្រ។ អ្នកជាសះស្បើយអ្នកជំងឺកូវីដ១៩ ទាំង៨៣៤នាក់នេះ លោកជំទាវបានណែនាំឲ្យអ្នកជំងឺទាំងអស់ ត្រូវធ្វើចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត និងត្រូវធ្វើតេស្តម្តងទៀត នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក៕

Loading...