លោកស្រី យីងឡាក់ បង្ហាញមុខឡើងវិញ តតាំងក្តីក្នុងសភា

បាងកក ៖ អតីតនាយករដ្ឋមន្ត្រីថៃ ដែលកាន់អំណាច បានតែមួយពាន់ថ្ងៃ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បាន បង្ហាញមុខសាជាថ្មី ក្រោយពីបាត់ដំណឹង អស់ជាងកន្លះឆ្នាំមកនេះ ដើម្បីចូលខ្លួនស្រាយបំភ្លឺ តទល់ទៅនឹង បទចោទ ប្រកាន់ រឿងអំពើពុករលួយលើកម្មវិធី ទិញស្រូវពីប្រជាពលរដ្ឋ អំឡុងពេលដែលលោកស្រី កាន់តំណែងនោះ ។

ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី០៩ ខែមករា ឆ្នាំ ២០១៥ នេះទៀតថា លោក យីងឡាក់ បានធ្វើដំណើរ មកដល់រដ្ឋសភាជាតិ ក្នុងទីក្រុងបាងកក កាលពីពេលព្រឹកថ្ងៃសុក្រ ដើម្បីធ្វើការបកស្រាយ ចំពោះមុខ ស្ថានប័នច្បាប់កំពូល របស់ជាតិមួយនេះ ។ ការសម្រេចក្តីយ៉ាងណានោះ គឺនឹងត្រូវរង់ចាំពិភាក្សាសម្រេច ពីក្រុមមន្ត្រី ផ្នែកច្បាប់ ក្រោយការបកស្រាយរបស់លោកស្រីបញ្ចប់ ។

គួរបញ្ជាក់ ប្អូនស្រីបង្កើត របស់លោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន រូបនេះ ត្រូវបានយោធា ធ្វើរដ្ឋប្រហារ ដោយមិន បង្ហូរឈាមទម្លាក់ចេញពីតំណែង កាលពីខែឧសភា ឆ្នាំ២០១៤ បន្ទាប់ ពីក្រុមនិស្សិត ដែលដឹកនាំដោយ មេដឹកនាំ ចលនាប្រជាធិបតេយ្យ លោក ស៊ូថេប ថងស៊ូបាន បំផុសចលនាបិទផ្លូវ និងស្ថានប័នរដ្ឋសំខាន់ៗ កាលពីឆ្នាំ ២០១៤ នោះ៕

yingluck 3

yingluck 2

yingluck

Loading...

Leave a Reply

Your email address will not be published. Required fields are marked *