លោកស្រី Angela Merkel ឈរឈ្មោះអាណត្តិទី៤

អធិការបតីអាល្លីម៉ង់ លោកស្រី Angela Merkel នឹងឈរឈ្មោះជាបេក្ខភាពអាណត្តិទី៤នៃគណបក្ស របស់លោកស្រី ។ នេះបើតាមប្រភពពីសមាជិកបក្សបង្ហើបប្រាប់ប៊ីប៊ីស៊ី ។

លោកស្រី Angela Merkel អាយុ៦២ឆ្នាំ បានប្រកាសចំណាប់អារម្មណ៍របស់លោកស្រីជាផ្លូវការកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្មាំ២០១៦ នៅឯទីស្នាក់ការកណ្តាលគណបក្សសហភាពប្រជាធិបតេយ្យគ្រឹស្ទបរិស័ទ (CDU ) ។

ការបោះឆ្នោតសាកលនៅប្រទេសអាល្លឺម៉ង់ត្រូវបានរំពឹងទុកថា កើតឡើងនៅរដូវស្លឹកឈើជ្រុះឆ្នាំក្រោយ ។

ការស្ទង់មតិលោកស្រី Merkel មានការធ្លាក់ចុះសំឡេងមិនធ្លាប់មាន ចាប់តាំងពីលោកស្រីទទួល បានភាពល្បីល្បាញមកទល់ពេលនេះ ។ ប៉ុន្តែការគាំទ្រលោកស្រីឲ្យឈរឈ្មោះជាបេក្ខភាពរបស់គណបក្ស នោះវិញ គឺនៅតែមានដដែល ។
លោកស្រី Merkel បានឈឺចាប់ចំពោះបរាជ័យយ៉ាងអាម៉ាស់ក្នុងការបោះឆ្នោតតាមតំបន់កាលពីដើមឆ្នាំនេះ ហើយបាននិងកំពុងប្រឈមការប្រកួតប្រជែងយ៉ាងស្វិតស្វាញ់ពីសំណាក់ គណបក្សស្តាំនិយម AfD ៕

_92569552_1905991e-235f-45fe-8dd7-a4b0639f2f07

Loading...