លោកហ៊ុន ម៉ាណែតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនិស្សិត កំពុងតែសិក្សានៅប្រទេសអូស្ត្រាលី និងណូហ្វេស្សេឡង់៥៤០នាក់នៅភ្នំពេញ

ភ្នំពេញ៖ លោកហ៊ុន ម៉ាណែត និស្សិតខ្មែរកំពុងសិក្សានៅ ប្រទេសអូសស្ត្រាលី និង ណូវេសហ្សេឡង់៥៤០នាកបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែរ កាលពីរាត្រីថ្ងៃទី១១រោចខែមិសិរ ព.ស.២៥៦១ត្រូវនិងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៧ ។

លោក ហ៊ុន ម៉ាណែ មានប្រសាសន៍ថា ដោយសារប្រទេសរបស់យើងមានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍ ដូចនេះហើយប្អូនៗដែលជាសិស្ស និស្សិតមានឱកាសបន្តការសិក្សានៅឯបរទេស ជាពិសេសនោះប្អូនៗត្រូវបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលរបស់យើង ក្នុងការផ្ដល់អាហារូបករណ៍ឲ្យទៅសិក្សានៅឯក្រៅបរទេស។ តួយ៉ាង ដូចថ្ងៃនេះយើងមានសិស្ស និស្សិតរបស់យើងសរុប៥៤០នាក់ ដែលកំពុងសិក្សា និងបញ្ចប់ការសិក្សា នៅប្រទេសចំនួន២ គឺណូវែលហ្សេឡង់ និងប្រទេសអូស្រ្ដាលី។ មិនតែប៉ុណ្ណោះ ប្អូនៗទាំងអស់គ្នាទទួលបានការយកចិត្តទុកដាក់ពី ក្រុមការងារយុវជន ជាពិសេសនោះគឺស្ថានទូតខ្មែរ ប្រចាំនៅប្រទេសទាំងពីរនោះតែម្ដង។

លោកបានគូសបញ្ជាក់ថា ចំពោះបងប្អូនសិស្ស និស្សិតដែលទទួលបានអាហារូបករណ៍ត្រូវប្រឹងប្រែងសិក្សារៀនសូត្រឲ្យអស់ពីសមត្ថភាពដើម្បីយកចំនេះជំនាញដែលខ្លួនបានរៀនសូត្រ យកមកចែករំលែក ក៏ដូចជាបម្រើការងារ ទៅតាមជំនាញរបស់ខ្លួន ដើម្បីជាគុណប្រយោជន៍សម្រាប់ គ្រួសារ និងសង្គមជាតិយើងទាំងមូល។

ក្នុងឱកាសនោះ លោកក៏សូមផ្ញើរសារមួយនេះជូនដល់បងប្អូនខ្មែរយើងទាំងអស់ ទាំងក្នុងស្រុក និងក្រៅស្រុកថា និស្សិតកម្ពុជារបស់យើងមានឪកាសទៅសិក្សានៅក្រៅប្រទេស មិនមែនតែប្រទេសអូស្រ្ដាលី និងណូវែលហ្សេឡង់នោះទេ យើងមានលទ្ធភាពបញ្ជូននិស្សិតរបស់យើងទៅសិក្សានៅប្រទេសជាច្រើនទៀត តាមរយៈកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងប្រទេសភាគីមិត្ត៕

 

Loading...