លោកហ៊ុន ម៉ាណែត៖ យុវជនជាសសរទ្រូងជាតិ ជាកម្លាំចលករដ៏សំខាន់ក្នុងការកសាងជាតិ តែយុវជនត្រូវខំប្រឹងធ្វើយ៉ាងណាឱ្យខ្លួនក្លាយជាបុគ្គលឆ្នើមសម្រាប់ប្រទេសជាតិ

ខេត្តក្រចេះ៖ ថ្លែងទៅកាន់ សិស្ស-និស្សិតប្រមាណ១,៨០៧នាក់ ក្នុងពិធីប្រគល់សញ្ញបត្រដល់សិស្សនិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញបត្ររង នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិចនៅឯខេត្តក្រចេះនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជនជាសសរទ្រូងជាតិ ជាកម្លាំចលករដ៏មានសក្តានុពលដ៏សំខាន់ក្នុងការកសាងប្រទេសជាតិ តែយុវជនត្រូវខំប្រឹងបន្ថែមទៀត ដើម្បីធ្វើឱ្យខ្លួនក្លាយជាបុគ្គលឆ្នើមសម្រាន់ជាតិ។ លោកបានថ្លែងបែបនេះ កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៧នៅខេត្តក្រចេះ ។

លោកមានប្រសាសន៍ថា ជាការពិតណាស់ ស្ថេរភាពសង្គមជាតិជាកត្តាចាំបាច់ដែលរាជរដ្ឋាលភិបាលតែងតែយកចិត្តទុកដាក់និងមានការចាត់វិធានការជានិច្ច ដេីម្បីតែភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ សន្តិភាពនេះញើយ ដែលផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត មានជីវភាពប្រសើរឡើង បង្កលក្ខណៈងាយស្រួល ក្នុងការប្រកបរប រកទទួលទាន់ដោយគ្មានការភ័យខ្លាចអ្វីឡើយ។ ដូច្នេះប្អូនៗនិស្សិតបានទទួលការអប់រំ រហូតមានការងារល្អៗធ្វើ ដោយសារតែប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ ល្អ ប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកលើកឡើងដោយសុទិដ្ឋិនិយមថា ជាក់ស្តែងនូវពេលខ្យល់ត្រជាក់នៃរដូវរំហេីយចាប់ផ្តេីមធ្លាក់មក យេីងទាំងអស់គ្នាត្រេកត្រអរស្វាគមន៍និងបរិយាកាសដ៏ត្រកាលនេះ។ ពេលខ្លះយេីងស្ទេីរតែភ្លេចខ្លួនថា ភ្នក់ភ្លេីងសង្រ្គាមដ៏ក្តៅគគុកនៅកម្ពុជាយេីង ដែលទេីបតែត្រូវបញ្ចប់ទៅថ្មីៗនេះទេ។

ថ្វីត្បិតប្អូនៗទាំងអស់មានវត្តមាននៅទីនេះ សិក្សាជំនាញបច្ចេកទេស ប៉ុន្តែ”ខ្ញុំជឿជាក់ថា ប្អូនៗពិតជាបានស្វែងយល់អំពីបព្ហាប្រវត្តិសាស្រ្ត និងនយោបាយស្រុកទេសយេីងជាមិនខានឡេីយ។ អំពីអំពេីក្បត់ជាតិ និង ឬសគល់នៃនាំអោយជាតិវិនាស ” ។ យេីងយល់ថា យេីងកំពុងរស់នៅក្នុងមរតកមួយនៃប្រវត្តិសាស្រ្ត ទាំងអវិជ្ជមាន និងវិជ្ជមាន ដែលបុព្វបុរសជំនាន់មុនបានបន្សល់ទុកអោយយើងទាំងអស់។ ហើយនូវថ្ងៃណាមួយយើងនឹងត្រូវទទួលយកជាបន្តនូវភារកិច្ចពីមនុស្សជំនាន់មុន។ ដូច្នេះនិស្សិតត្រូវចងចាំថា ជានិច្ចកាលយុវជន គឺជាសសរទ្រូងជាតិ ហេីយជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងជាតិ និងមាតុភូមិ។

លោកបានបន្តថា ទោះបីនិសិត្សយេីងទាំងអស់ ធ្វេីការក្នុងស្ថាប័នរដ្ឋ ឬ ក្រុមហ៊ុនសហគ្រាសឯកជន ឬនៅទីណាក៏ដោយ “ខ្ញុំសង្ឃឹមថា បងប្អូននឹងមិនគ្រាន់តែធ្វេីការដេីម្បីតែប្រាក់ខែដែលទទួលបានរៀងរាល់ចុងខែ ឬ ផលប្រយោ ជន៍តែប៉ុណ្ណោះទេ។ ពុំមាននរណាម្នាក់អោយតំលៃលេីមនុស្សអាត្មានិយម ដែលគិតតែអំពីប្រយោជន៍ផ្ទាល់ខ្លួននោះទេ”។ តែយេីងត្រូវរៀបចំខ្លួនអោយក្លាយជាមន្រ្តី ឬ បុគ្គលិកដ៏មានតម្លៃ មិនអាចខ្វះបាន អោយមានសារសំខាន់នៅអង្គភាពការងាររបស់ខ្លួន។ បងប្អូនត្រូវប្រឹងប្រែងអភិវឌ្ឍនខ្លួនអោយក្លាយជាបុគ្គល ដែលប្រកបទៅដោយថាមពលរាងកាយដ៏រឹងមាំ និងក្លៀវក្លា ខួរក្បាលដ៏វៀងវៃ សមត្ថភាពជំនាញ និងវិជ្ជាជីវៈខ្ពង់ខ្ពស់ និងមានបេះដូងល្អបរិសុទ្ធប្រកបដោយឆន្ទៈនិងស្មារតីស្នេហាជាតិមាតុភូមិដេីម្បីរួមចំណែកនៅក្នុងការរក្សា។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត សម្តែងនូវការ ចូលរួមអបអរសាទរដល់និស្សិតជ័យលាភី សរុប១.៨០៧នាក់ និងមានសេចក្តីរេីករាយដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយសិស្ស-និស្សិត ដែលកំពុងសិក្សា ក៏ដូចជានិស្សិតដែលបានទទួលជ័យលាភីទាំងអសដែរ ។

ក្នុងនោះ លោកបានពាំនាំការផ្តាំសួរសុខទុក្ខដ៏ខ្ពង់ខ្ពង់ពីសម្តេចតេជោនិងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ជូនចំពោះឯកឧត្តមលោជំទាវ អស់លោក លោកស្រី គណៈគ្រប់គ្រងសាកលវិទ្យាល័យសាស្រ្តាចារ្យ មន្រី្តរាជការអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងសិស្សនិស្សិតយេីងទាំងអស់នៅទីនេះ និងកាជូនពរសព្វសារធុការជ័យពីសម្តេចទាំងពីរសូមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕

 

Loading...