លោកហ៊ុន ម៉ាណែត៖ យុវជនជាសសរទ្រូង ប្រទេសជាតិ ជាកម្លាំងស្នូល យុវជនជំនាន់នេះ នឹងក្លាយជាអ្នកដឹកនាំនៅរយៈពេលពេល២០ឆ្នាំក្រោយ

ខេត្តត្បូងឃ្មុំ៖ ថ្លែងទៅកាន់សិក្ខាកាម ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “កម្មវិធីអភិវឌ្ឍន័ភាពជាអ្នកដឹកនាំ នយោបាយ វគ្គ២ដល់យុវជន ក្នុងខេត្តត្បូងឃ្មុំ”កាលពីថ្ងៃទី០១ខែមិថុនាឆ្នាំ២០១៨កន្លងទៅ លោក ហ៊ុន ម៉ាណែត បាន ថ្លែងថា “ប្រទេសរបស់យើងមកដល់ម៉ោងនេះគឺពឹងផ្អែកលើយុវជនជាសសរទ្រូងរបស់ប្រទេសជាតិ និងជាកម្លាំងស្នូល ព្រោះយុវជននៅជំនាន់នេះ នឹងក្លាយជាអ្នកដឹកនាំនៅរយៈពេលពេល២០ឆ្នាំក្រោយ នឹងក្លាយជាអ្នកដឹកនាំគ្រប់ស្ថាប័ន ក្លាយជាមេគ្រួសារ ដូច្នេះទាមទានូវការទទួលខុសត្រូវ សមត្ថភាព គ្រប់គ្រាន់ ដើម្បីអភិវឌ្ឍប្រទេសជាតិយើង” ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជននឹងហើយ ជាកម្លាំងប្រមូលផ្តុំនិងជាកម្លាំងបន្តវេននៅក្នុងចូលរួមដឹកនាំប្រទេសឱ្យមានភាពរីកចម្រើន។ ជាក់ស្តែងមកដល់ពេលនេះ ប្រទេសយើងទទួលបានចំណាត់ថ្នាក់លេខ៧នៅលើពិភពលោក ជាប្រទេសដែលមានសេដ្ឋកិច្ចរត់លឿនជាងគេ និងជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ មកដល់ពេលនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយបក្សតែមួយមែន ប៉ុន្តែឈាមនៅខាងក្នុងយើងបានធ្វើឱ្យមាននិរន្តភាព និងការផ្លាស់ប្តូររីកចម្រើនគ្រប់ជំនាន់ និងបង្កលទ្ធភាពឱ្យយុវជនជំនាន់ក្រោយចូលរួមដឹកនាំនៅគ្រប់ស្ថាប័ន។ យុវជនជំនាន់មុនបាន រំដោះប្រទេសជាតិ បញ្ចប់សង្គ្រាម ដឹកនាំប្រទេស កសាងផែនការ នយោបាយ ដឹកនាំអនុវត្តគោលនយោបាយ ក្រោមការដឹកនាំរបស់យុវជនជំនាន់ឪពុកម្តាយយើង ហើយបានបង្កលទ្ធភាពដល់យុវជនជំនាន់ក្រោយឱ្យចូលរួមដឹកនាំ ក្នុងការជម្រុញប្រទេសជាតិឱ្យទៅមុខទៀត។

លោកបន្តថា ធនធានមនុស្សរបស់យើងមានសារសំខាន់ណាស់ ដូច្នេះយើងនិយាយពីអនាគតយើងត្រូវតែមានយុវជនចូលរួមដឹកនាំអភិវឌ្ឍប្រទេស ជាមួយយុវជនជំនាន់ឪពុកម្តាយយើង ជំនាន់បងៗយើង ដើម្បីដឹកនាំបន្តទៀត ។ ប៉ុន្តែអ្វីសំខាន់នោះត្រូវអភិវឌ្ឍធនធានមនុស្សជំនាន់យើង ជំនាន់ប្អូនយើង ជំនាន់កូនចៅយើងឱ្យកាន់តែខ្លាំងថែមទៀត ដ៏រាបណាប្រជាពលរដ្ឋកាន់ខ្លាំង ធនធានមនុស្សយើងកាន់តែខ្លាំង នោះហើយធ្វើឱ្យខ្មែរយើងកាន់តែខ្លាំង។ លោកថា “បើចង់ក្លាយជាកម្លាំងស្នូលរបស់ប្រទេស ជាធនធានមនុស្សដ៏សំខាន់ដើម្បីចូលួមអភិវឌ្ឍប្រទេសជាតិ យុវជនត្រូវមានលក្ខណៈសម្បត្តិ៣យ៉ាងក្នុងចំណោមលក្ខណៈសម្បត្តិផ្សេងៗទៀត គឺ សមត្ថភាព សីលធម៌ គុណធម៌ និងការទទួលខុសត្រូវ” ប្រទេសជាតិត្រូវការធនធានមនុស្សមានជំនាញ សមត្ថភាពពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍលើគ្រប់វិស័យ។ យុវជនមានជម្រើសច្រើន អាចសិក្សាជំនាញបានច្រើនព្រោះសមត្ថភាពមិនចាំបាច់រៀនដល់មហាវិទ្យាល័យនោះទេ ឱ្យតែមានជំនាញ ចំណេះដឹង ពិតប្រាកដ គឺត្រូវមានសីលធម៌ គុណធម៌ ព្រោះថា ការដឹកនាំប្រទេស ឬការចូលរួមក្នុងសកម្មភាពអ្វីមួយមានសមត្ថភាពហើយ ប៉ុន្តែមិនធ្វើទៅតាមក្រិតក្រមសីលធម៌ គុណធម៌ នោះទេ នឹងធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិ និងមានការលំបាកនៅក្នុងកា

រដឹកនាំប្រទេស និងការរស់នៅ។ ដូច្នេះការទទួលខុសត្រូវនឹងមានភាពរញ៉េរញ៉ៃ និងគ្មានភាពជាអ្នកដឹកនាំទេ ។ លក្ខណៈសម្បត្តិទាំង០៣គឺទាក់ទងគ្រប់ទិដ្ឋភាពទាំងអស់ទាំងការរស់នៅ ទាំងការធ្វើការងារ និងការធ្វើនយោបាយ។

លោក ហ៊ុន ម៉ាណែតបានចោទសួរថា អ្វីទៅជាភាពអ្នកដឹកនាំនយោបាយ?គឺសមត្ថភាពក្នុងការចូលរួមធ្វើនយោបាយដែលមានគោលដៅច្បាស់លាស់ គឺការវិភាគ ការកំណត់ និងការទទួលខុសត្រូវ។ ទី២ សីលធម៌ គុណធម៌នយោបាយ ទាំងក្នុងការនិយាយស្តី ទាំងក្នុងសកម្មភាព ផ្អែកទៅលើសច្ចភាពនិងសាមគ្គីភាព ជៀសផុតអ្វីជាអសីលធម៌ធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ ប៉ះពាល់ដល់ប្រជាជនដូចរបបប៉ុលពត ឬធ្វើឱ្យខ្មែរញុះញុងគ្នា បែកបាក់គ្នា។ បើយើងមានព្រំដែន មានសមត្ថភាពនយោបាយ មានការវិភាគច្បាស់លាស់ ការបញ្ចេញមតិមានហេតុផលត្រឹមត្រូវ យើងនិងទទួលបានជោគជ័យ ព្រោះប្រជាពលរដ្ឋខ្មែរមិនចូលចិត្តឈ្លោះនោះទេ គឺត្រូវការវិភាគហេតុផល។ ក្នុងនាមជាអ្នកនយោបាយ ការទទួលខុសត្រូវ សីលធម៌ គុណធម៌ នេះជាតម្លៃ គឺភាពជឿជាក់ពីអ្នកដទៃ និងជាការធានាបាននិរន្តភាពនៃការធ្វើនយោបាយ។

រាជរដ្ឋភិបាលបច្ចុប្បន្នដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្កើតគោលនយោបាយនិងឱកាសច្រើនណាស់សម្រាប់យុវជន ជាគណបក្សដែលមានស្នាដៃច្រើនជាងគេនៅក្នុងអតីតកាល មានសមត្ថភាពដឹកនាំប្រទេសនាពេលបច្ចុប្បន្ន និងជាគណបក្សតែមួយគត់មានសមត្ថភាពធានានិរន្តភាពក្នុងការដឹកនាំនៅពេលអនាគត។ អនាគតសំខាន់ណាស់ ព្រោះអាស្រ័យលើលំនឹងនិងស្ថេរភាពនៃការដឹកនាំ។ សូមអរគុណយុវជនដែលបានជឿជាក់ គាំទ្រសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសនាពេលកន្លងមក និងសូមឱ្យយុវជនបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ឱ្យមានលទ្ធភាពដឹកនាំប្រទេស ដើម្បីបន្តនិរន្តភាព លំនឹងសុខសន្តិភាព និងអភិវឌ្ឍប្រទេសឱ្យរីករាយទៅមុខទៀត ៕



Loading...