លោកហ៊ុន ម៉ាណែត៖ យើងត្រូវការធនធានមនុស្សដែលប្រកបទៅដោយចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ ដើម្បីយើងដឹកនាំប្រទេសយើង

ខេត្តឧត្តរមានជ័យ៖ មានប្រសាសន៍ទៅកាន់ លោកគ្រូ អ្នកគ្រូ ទូទាំងខេត្តឧត្តរមានជ័យលោកហ៊ុន ម៉ាណែត បានលើកឡើងថា “យើងត្រូវការធនធានមនុស្សដែលប្រកបទៅដោយចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ ដើម្បីយើងដឹកនាំប្រទេសយើងឱ្យបានសុខសប្បាយ ធ្វើឱ្យប្រជាពលរដ្ឋបានសេចក្តីសុខ។ អញ្ចឹងហើយ លោកគ្រូ អ្នកគ្រូត្រូវជាឪពុកម្តាយទី២ ដែលជាសេដ្ឋីនៃកិត្តិយសដែលសំបូរទៅដោយកិកិត្តិយស សីលធម៌ បានចែករំលែកបណ្តុះបណ្តាលក្មួយសិស្សានុសិស្សគ្រប់ជំនាន់ទាំងអស់ដើម្បីឱ្យក្លាយជាបុគ្គលម្នាក់មានប្រយោជន៍សម្រាប់ជាតិមាតុភូមិ”។ការថ្លែងបែបនេះ របស់ លោក បានធ្វើឡើងក្នុងពិធីសំណេះសំណាល លោកគ្រូ អ្នកគ្រូ ក្នុងខេត្តឧត្តរមានជ័យកាលពីព្រឹក ថ្ងៃព្រហស្បត្ត៍ ទី១៧ ខែឧសភា ២០១៨ ។

លោក បានថ្លែងថា លោកគ្រូ អ្នកគ្រូត្រូវបានចាត់ទុកជាឪពុកម្តាយទី២ ព្រោះសមត្ថភាព ចំណេះដឹង សីលធម៌ គុណធម៌ត្រូវឆ្លងកាត់នូវការអប់រំ។ អីចឹងហើយបានជាលោកគ្រូ អ្នកគ្រូ ត្រូវគេហៅថាជាសេដ្ឋីនៃកិត្តិយសដែលសំបូរទៅដោយចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ ដែលទ្រព្យសម្បត្តិដ៍មានតម្លៃលោកគ្រូ អ្នកគ្រូបានចែករំលែកទៅដល់អ្នកផ្សេងៗទៀត។

លោក បន្តថា មនុស្សយើងបើយើងមានសមត្ថភាព មានកាយសម្បទាមាំមួន តែខ្វះការអប់រំនូវសីលធម៌និងគុណធម៌ ក៏មិនអាចក្លាយជាបុគ្គលដែលល្អនោះដែរ។ “ឧទាហរណ៍មេដឹកនាំរបបខ្មែរក្រហម សុទ្ធតែបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅក្រៅប្រទេស សុទ្ធតែសាស្រ្តាចារ្យបណ្ឌិតនៅក្រៅប្រទេស ប៉ុន្តែខ្វះបុណ្យនៅក្នុងការដឹកនាំដែលមិនបានគិតពីអាយុជីវិតប្រជាពលរដ្ឋ គិតពីសីលធម៌និងគុណធម៌នៅក្នុងខ្លួនដែលធ្វើឱ្យប្រទេសក្រឡាប់ចាក់។ដូច្នេះយើងត្រូវការធនធានមនុស្សដែលប្រកបទៅដោយចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ ដើម្បីយើងដឹកនាំប្រទេសយើងឱ្យបានសុខសប្បាយ ធ្វើឱ្យប្រជាពលរដ្ឋបានសេចក្តីសុខ។ អញ្ចឹងហើយ លោកគ្រូ អ្នកគ្រូត្រូវជាឪពុកម្តាយទី២ ដែលជាសេដ្ឋីនៃកិត្តិយសដែលសំបូរទៅដោយកិកិត្តិយស សីលធម៌ បានចែករំលែកបណ្តុះបណ្តាលក្មួយសិស្សានុសិស្សគ្រប់ជំនាន់ទាំងអស់ដើម្បីឱ្យក្លាយជាបុគ្គលម្នាក់មានប្រយោជន៍សម្រាប់ជាតិមាតុភូមិ។ នេះគឺជាមោទនភាពដែលមិនអាចមានជំនាញណា អាជីពណាដែលអាចប្រៀបធៀបនឹងគ្រូបង្រៀនបានទេ ព្រោះគ្រូមួយថ្ងៃគឺគ្រូមួយជីវិត” ។

លោក បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់ជាង៤០០ឆ្នាំនៃសង្គ្រាមដែលពីមុនគេស្គាល់កម្ពុជាដោយសារបែកបាក់ ការកាប់សម្លាប់ ប៉ុន្តែពេលនេះគេស្គាល់កម្ពុជាតាមការវិវត្តន៍រីកចម្រើនរបស់ប្រទេសជាតិយើង ហើយមកដល់ពេលនេះប្រទេសយយើងវ៉ាប្រទេសមួយចំនួននៅក្នុងតំបន់ហើយ។យើងខំប្រឹងរត់រហូតនាំមុខប្រទេសមួយចំនួនហើយទទួលបានចំណាត់ថ្នាក់លេខ៧ក្នុងចំណោមប្រទេស១៧៤នៅលើពិភពលោកជាប្រទេសដែលមានសេដ្ឋកិច្ចរត់លឿនជាងគេហើយជាប់ចំណាត់ថ្នាក់លេខ៤នៅលពិភពលោកជាប្រទេសកាត់បន្ថយភាពក្រីក្រលឿនជាងគេ។

ប្រជាពលរដ្ឋយើងមានជីវភាពធូធារជាងមុន ប្រទេសយើងរីកចម្រើនលើគ្រប់វិស័យ ដែលការរីកចម្រើននេះបានមកពីធនធានមនុស្សដែលបានបណ្តុះបណ្តាលដោយប្រព័ន្ធអប់រំរបស់ខ្មែរដែលនេះគឺជាមោទនៈភាពដែលលបានមកពីការចូលរួមរបស់លោកគ្រូ អ្នកគ្រូក្នុងកសាងធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ សម្រាប់ប្រទេសជាតិ។ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើការនឹករលឹកសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនចំពោះ លោកគ្រូ-អ្នកគ្រូយើងនៅក្នុងខេត្តឧត្តរមានជ័យ និងសូមថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូដែលបានចំណាយពេលវេលាដ៍មមាញឹកអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនេះ។

ការជួបសំណេះសំណាលនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ដើម្បីសស្វែងយល់តម្រូវការបន្ថែមនៅក្នុងវិស័យអប់រំ។ ដូច្នេះ សូមអញ្ជើលោកគ្រូ អ្នកគ្រូ ទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ កក្កដាខាងមុខដើម្បី បង្ហាញសិទ្ធប្រជាពលរដ្ឋនិងដើម្បីចូលរួមរក្សាលំនឹងការដឹកនាំនិងសុខសន្តិភាពជាបន្តទៅទៀត៕


Loading...