លោកហ៊ុន សែនបញ្ជាឲ្យតាមចាប់លោកឈូក បណ្ឌិត មកផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ៖ ក្នុងពិធីសម្ពោធបើកឲ្យដំណើរការស្ពានមិត្តភាព កម្ពុជា-ចិនតាខ្មៅ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យកងកម្លាំងនគរបាលក្រសួងមហាផ្ចៃ និងអាជ្ញាធររាជធានីភ្នំពេញ តាមចាប់ខ្លួនលោក ឈូក បណ្ឌិត និងក្រុមបាតុករ ដែលជាប់ពាក់ព័ន្ធអំពើហិង្សាក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បើសិនជាប៉ូលិសមិនតាមចាប់បាតុករ ដែលប្រើអំពើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញ យកមកកាត់ទោសទេនោះ គឺប៉ូលិស ជាអ្នកខុស។ ដូចគ្នាដែរ ករណី ឈូក បណ្ឌិត បើប៉ូលិស មិនតាមចាប់ខ្លួនទេ គឺប៉ូលិស ក៏ខុសដូចគ្នា ៕

លោក-ឈូក-បណ្ឌិត

Loading...

Leave a Reply

Your email address will not be published. Required fields are marked *