លោកឡាយ វណ្ណៈ បញ្ជាឱ្យគ្រឿងចក្រកាយកំតិចសង្វៀងប្រជលមាន់ដុះស្លែរនៅស្រុកបាទី

ខេត្តតាកែវ ៖ កម្លាំងចម្រុះនៃ គណៈបញ្ជាការឯកភាព ខេត្តតា កែវ ដឹកនាំដោយ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក្នុងនោះមានការចូលរួមពី លោក ឧត្តមសេនីទោ សុខ សំណាង ស្នងការនគបាល ខេត្តតាកែវ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមន្រ្តីយោធាជាង១០០នាក់ ចុះរុះរើទីតាំងជល់មានខុសច្បាប់មួយ នៅក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។

លោកអភិបាលខេត្តប្រសាសន៍ថា សមត្ថកិច្ចបានអះអាងថា ទីតាំងជល់មាន់ខុសច្បាប់នេះ ត្រូវបានរដ្ឋបាលខេត្តចុះមកអប់រំណែនាំចំនួន២ដងរួចមកហើយ ប៉ុន្តែម្ចាស់អាជីវកម្ម មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទេ ។ ព្រោះម្ចាស់សង្វៀនប្រជលមាន់ខាងលើនេះ អាងខ្លួនមានខ្នងអ្នកធំការពារ។ លោកថា បន្ទាប់ពីរុះរើ រដ្ឋបាលខេតតាកែវនឹងដាក់ពាក្យប្តឹងម្ចាស់ដី ដែលជួលទីតាំងឲ្យបើកល្បែងស៊ីសងខុសច្បាប់ ដោយប្ដឹងរឹបអូសដីយកមកជាសម្បត្តិរដ្ឋតែម្តង ។

ចំណាតការ របស់អភិបាលខេត្តតាកែវ លើករណីបង្ក្រាប ទីតាំងប្រជល់ខាងលើ ត្រូវបានប្រពលរដ្ឋសម្តែង ការអបអរសាទរ យ៉ាងខ្លាំចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពនេះ ពលរដ្្ឋថាសកម្មភាពគឺ ឆ្លើយតបនិងការទទូចសុំ ឱ្យអាជ្ញាធរលុបបំបាត់ ពីមូលដ្ឋានពួកគាត់។ ហើយក៏បានឆ្លើយតបនិងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពរបសប្រមុខ រាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕

Loading...