លោកអធិការបសេដ្ឋដោះលែងចោរគាស់ទូលួចលុយព្រះសង្ឃ?​

ខេត្តកំពង់ស្ពឺ:ថ្មីៗនេះឮពាក្យចចាមអារ៉ាមជាច្រើនអំពីបញ្ហាលោកអធិការនគរបាលស្រុកបរសេដ្ឋដោះលែងជនសង្ស័យករណីលួចលុយរបស់ព្រះសង្ឃហើយគេចខ្លួនបាត់។មិនត្រឹមតែប៉ុណ្ណោះពាក្យចចាមអារាមដដែលបន្តថាលោកអធិការបំរុងស៊ីដាច់ម៉ូតូ 4 គ្រឿងដែលដកហូតពីក្រុមជនសង្ស័យករណីគ្រឿងញៀនទៀតផង។

ប្រភពពីមន្ត្រីនគរបាលស្រុកបរសេដ្ឋជាច្រើនបានបង្ហាញថាប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំងបន្ទាប់ពីដឹងថាលោកអធិកាបានដោះលែងជនសង្ស័យក្នុងករណីចោរកម្មតាមផ្ទះនិងតាមទីអារាមនានាមានសេរីភាពឡើងវិញដោយមិនបានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើនោះទេ។ការដោះលែងនេះត្រូវបានមន្ត្រីជាច្រើនអះអាងថាលោកអ៊ុំចំរើនបានទទួលសំណូកចំនួន 1.400 ដុល្លារពីគ្រួសាររបស់ជនសង្ស័យដើម្បីដោះលែងព្រោះគេឲ្យមានសេរីភាពឡើងវិញរួចផុតពីការចោទប្រកាន់របស់តុលាការ។

មានការលើកឡើងថាលោកអ៊ុំចំរើនដែលដោះលែងជនសង្ស័យឲ្យមានសេរីភាពវិញនេះគាត់មិនបានគិតអំពីបញ្ហាភូមិឃុំមានសុវត្ថិភាពនោះទេ។ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការភ័យខ្លាចអំពីសុខសុវត្ថិភាពនិងសន្តិសុខនៅក្នុងមូលដ្ឋានជាខ្លាំង។ជនសង្ស័យត្រូវបានដឹងថាជាមុខសញ្ញាចាស់ តែងតែធ្វើសកម្មភាពលួច យកទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ជាច្រើនលើកច្រើនសារ​មកហើយសូម្បីតែវត្តអារាមក៏ជនសង្ស័យរូបនេះចូលធ្វើសកម្មភាពដែរ។មានការបង្ហើបថា ជនសង្ស័យដែលចាប់ខ្លួនបានហើយដោះលែងវិញជាថ្នូរនិងលុយ១,៤០០$នោះ
គឺឈ្មោះ កែវ​ សុខុម​ ភេទប្រុស​អាយុ​៤១ឆ្នាំនៅ​ ភូមិ​ ត្រពាំងធ្លក​ ឃុំ​ ព្រៃវិហារ​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ ។

ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ទួលអំពិលឃាត់ខ្លួនជនសង្ស័យបានហើយយកទៅដល់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋបែរជាលោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋ បានឃុបឃិតជាមួយជនសង្ស័យដោះលែងអោយមានសេរីភាពវីញជាថ្នូរនិងលុយ១,៤០០$។

បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកបសេដ្ឋមើលរូបបានបង្ហើបថាលោកអ៊ុំចំរើនដឹងពីមកកាន់តួនាទីជាអធិការនគរបាលស្រុកបរសេដ្ឋកាលណាមកធ្វើអ្វីអត្តនោម័តិតែម្នាក់ឯងមិនដែលសួរបល់ជំនាញហើយរាយការណ៍ទៅថ្នាក់លើម្ដងណាឡើយ។មន្ត្រីដដែលបន្តថាលោកអ៊ុំចំរើន កន្លងមកពេលមានបទល្មើសកើតឡើងល្មមៗគឺគាត់លាក់មិនរាយការណ៍ទៅថ្នាក់លើ អោយបានដឹងនោះទេ។

បើនិយាយពីរឿងពុករលួយវិញគ្មានកូនចៅណាហ៊ាននិយាយទេ មិនតែប៉ុណ្ណោះទេលោក អ៊ុំ ចំរើន បានស៊ីដាច់ ម៉ូតូចំនួន៤គ្រឿង ដែលមន្ត្រីនគរបាលក្រោមឪវាទចាប់បានពីពួកគ្រឿងញៀនទៀតផង និយាយរួមពេលចាប់បានពួកគហរភងញៀនលោកបានបញ្ជាអោយដកដកហូតម៉ូតូយកមករក្សាទុកនៅស្រុក ហើយក៏មិនរាយការណ៍ទៅលោកស្នងការដែរ និយាយទៅគឺយកមនុស្សទៅដាក់គុកហើយ ទុកម៉ូតូសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន។

មន្ត្រីដដែលបន្តថាម៉ូតូទាំង៤គ្រឿងដែលលោកអធិការស្រុកបសេដ្ឋ យកទី១ម៉ាកហុងដា​ C125 សេរី2015 ពណ៌​ខ្មៅ​១គ្រឿង។

២ម៉ូតូ.ម៉ាកហុងដា​ C125​ សេរី2020 ពណ៌​ខ្មៅ​ ១គ្រឿង។

៣ម៉ូតូ.ម៉ាកហុងដា ស៊ូមម៊ើ អ៊ិច សេរី​ 2017 ពណ៌​ក្រហម​ ១គ្រឿង។

និងទី៤.ម៉ូតូម៉ាក​ អ៊ិច​ សេនធើរ សេរី​ 2018 ពណ៌​ខ្មៅ​ ១គ្រឿង។ម៉ូតូទាំង៤គ្រឿងនេះ ត្រូវបានលោកអធិការ​ បញ្ជូនទៅផ្ទះរបស់គាត់ នៅខេត្តកោះកុង ចំនួន2គ្រឿង។

នឹង2គ្រឿងទៀត ត្រូវបានបញ្ជូនទៅខេត្តកំពតផ្ទះរបប្រពន្ធរបស់គាត់។ប៉ុន្តែថ្មីៗនេះឃើញលោកប្រមូលម៉ូតូទាំងនោះយកមកទុកនៅស្រុកវិញអស់ហើយ។

ករណីនេះផងដែរមន្ត្រីក្រោមឱវាទ និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានស្នើសុំទៅ លោកឧត្តមសេនីទោសមសាមួន ស្នងការនគរបាលរនគរបាលខេត្ដ ជាពិសេសអគ្គស្នងការនគរបាលជាតិ  នាយឧត្តមសេនីយ៍នេតសាវឿនសូមមេត្តាពិនិត្យមើលភាពមិនប្រកក្រតី របស់លោកអធិការនគរបាលស្រុកបសេដ្ឋផង ព្រោះមន្ត្រីក្រោមឱវាទ អស់ជំនឿលើលោកទៀតហើយ។ដោយឡែកបើតាមមន្ត្រីដែលស្និតជាមួយលោកអ៊ុំចំរើនវិញបានលើកឡើងថានេះគ្រាន់

តែជាប្រភពបែកធ្លាយតែម្ខាងប៉ុណ្ណោះរីឯរឿងរ៉ាវពិតនោះទាល់តែសួរគាត់ផ្ទាល់បានបានដឹងច្បាស់។

ពលរដ្ឋនៅស្រុកបសេដ្ឋជាច្រើនបា​នសំណូមពរថ្នាក់ដឹកនាំ ជាពិសេសគឺសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា

ពិនិត្យចាត់វិធានការរដ្ឋបាលចំពោះលោក អ៊ុំ ចំរើន​ ដើម្បីកុំអោយមានគំរូអាក្រក់ដល់មន្ត្រីបន្តវេនជំនាន់ក្រោយ។ម្យ៉ាងដើម្បីអោយប្រជាពលរដ្ឋនិងមន្ត្រីក្រោមឱវាទ មានភាពកក់ក្ដៅនិងជឿជាក់ លើអង្គភាពនគរបាលជាតិ ជាអ្នកអនុវត្តច្បាប់បម្រើរាស្ត្រពិតប្រាកដ ។

ចំពោះរឿងដោះលែងជនសង្ស័យនោះលោក អ៊ុំ ចំរើន​ អធិការស្រុកបសេដ្ឋ ដែលរងការចោទប្រកាន់​ ថាស៊ីសំណូកដោះលែងជនសង្ស័យនេះដែរ លោកអធិការបានបំភ្លឺថា”តាមការពិតជនសង្ស័យពិតជាបានធ្វើសកម្មភាពលួចលុយរបស់ព្រះសង្ឃពិតមែន ពេលកំពុងលួចត្រូវព្រះសង្ឃឃើញហើយក៏រត់គេចខ្លួនបាត់ទៅ ។លោកអធិការបន្តថាក្រោយមក២ថ្ងៃម្តាយឪពុកជនសង្ស័យបានទៅជួបលោក(ព្រះសង្ឃ)ហើយយកលុយចំនួន៨០០ដុល្លារទៅសងលោកវិញ ខាងព្រះសង្ឃក៏មិនបានដាក់ពាក្យបណ្តឹងដែរដូច្នេះហើយទើបលោកមិនបានរាយរណ៍ទៅលោកស្នងការ។នៅពេលដែលម្តាយឪពុកជនសង្ស័យសងលុយទៅព្រះសង្ឃហើយលោកក៏បានអោយមន្ត្រីជំនាញទៅធ្វើកំណត់ហេតុផងដែរ។ពាក់ព័ន្ឋនឹងរឿងម៉ូតូលោកអធិការបញ្ជាក់ថាមិនបាត់ទៅណាទេ”។

សូមរំលឹកថាកាលពីថ្ងៃសុក្រ ១៥កើត ខែ ជេស្ឋ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩.០៦.២០២០ វេលាម៉ោង ១១:១៥ នាទីនៅចំណុច កុដិលោកវត្តអង្គស្តុក ស្ថិតនៅក្នុងភូមិ មីលាវ ឃុំ ទួលអំពិល ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ។មានករណីគាស់ទំលុះទំលាយ ចូលលួចយកប្រាក់មួយករណី :ជនសង្ស័យ ឈ្មោះ កែវ សុខុន ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិ ត្រពាំងធ្នង់ ឃុំ ព្រៃវិហារ ស្រុក គងពិសី ខេត្ត កំពង់ស្ពឺបានធ្វើសកម្មភាព គាស់ទំលុះទំលាយ ជញ្ជាំងកុដិលោក ចូលលួចយកប្រាក់ដុល្លាអស់ចំនួន ៨០០$ (ប្រាំបីរយដុល្លារ) របស់ព្រះសង្ឃព្រះនាម អោម សយ ព្រះជន្ម ៧៤  ព្រះវស្សា គង់នៅវត្តកើតហេតុខាងលើ ខណៈពេលដែល លោកឡើងទៅ ឆាន់ ចង្ហាន់ថ្ងៃត្រង់ នៅសាលាឆាន់ ចំងាយពីកុដិ ប្រហែល ១៥០ ម៉ែត្រ ពេលដែលលោកនិមន្តមកកុដិវិញ ក៏បានឃើញឈ្មោះខាងលើ លូនក្បាលចេញពីក្នុងកុដិ លោកសង្ស័យក៏បានហៅកូនសិស្សមកព័ទ្ធស្ទាក់ចាប់ ហើយបានវាយប្រតាយប្រតប់គ្នា តែចាប់មិនបាន ជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ទៅ៕

Loading...