លោកអូបាម៉ា៖ គ្មានភស្តុតាង ការវាយប្រហារនៅក្លិបរាត្រីនោះបញ្ជាផ្ទាល់ពីខាងក្រៅ

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី១៣ ខែមិថុនា បានថ្លែងថា ពុំមានភស្តុតាងបង្ហាញថា ការសម្លាប់រង្គាល ស្លាប់មនុស្ស៤៩នាក់នៅក្នុងក្លិបរាត្រី ក្នុងរដ្ឋផ្ល័ររ៉ីដានោះ មានបញ្ជាផ្ទាល់ពីពិភពខាងក្រៅនោះទេ ។

លោកអូបាម៉ា បានថ្លែងថា «យើងមិនទាន់ដឹងឡើយ អំពីមូលហេតុនៃការបាញ់ប្រហារបស់ខ្មាន់កាំភ្លើង» ។ ការថ្លែងបែបនេះរបស់លោក អូបាម៉ា ធ្វើឡើង ក្រោយទីប្រឹក្សាសន្តិសុខរបស់លោកបានធ្វើបទសង្ខេបពាក់ព័ន្ធការសម្លាប់រង្គាលនៅយុគសម័យដ៏ទំនើបនេះ ។

ប្រធានាធិបតីអាមេរិក បានថ្លែងថា Omar Mateen អាយុ២៩ឆ្នាំ ត្រូវបានបំផុសព័ត៌មានផ្សេងៗពីក្រុមជ្រុលនិយម ផ្សព្វផ្សាយពាស់ពេញលើបណ្តាញអ៊ីនធើណេត ហើយនៅក្នុងពេលនេះ យើបមិនឃើញមានភស្តុតាងច្បាស់លាស់ដែលថា គេមានបញ្ជាដោយផ្ទាល់​ពីក្រុមជ្រុលនិយមឡើយ ។

លោកប្រធានាធិបតីបន្តថា នៅនាទីចុងក្រោយ​យើងមានការប្រកាសចោទទៅលើក្រុម ISIL ប៉ុន្តែគ្មានភស្តុតាងនោះទេ រហូតមកដល់ពេលនេះ ដែលថា ខ្មាន់កាំភ្លើងត្រូវបញ្ជាដោយផ្ទាល់ពីក្រុមជ្រុលនិយម ហើយក៏គ្មានភស្តុតាងដែរថា ខ្មាន់កាំភ្លើងជាអ្នកទទួលខុសត្រូវខ្ពស់​របស់ក្រុមជ្រុលនិយមនោះឡើយ ។

ក្រុមរដ្ឋអិស្លាម IS ថ្មីៗនេះ បានទទួលស្គាល់តាមព្រឹត្តិបត្រផ្សព្វផ្សាយនៅលើវិទ្យុថា ពួកគេជាអ្នកទទួលខុសត្រូវការវាយប្រហារ​សម្លាប់រង្គាលនៅក្លិបរាត្រីនោះ ហើយថា ជាការធ្វើឡើងដោយទាហានម្នាក់របស់ក្រុមទាហានកាលីផេត ៕

obama-briefing

Loading...

Leave a Reply

Your email address will not be published. Required fields are marked *