លោកអ៊ុក សុផល ស្នងការរងខេត្តកំពង់ស្ពឺដល់អាយុចូលនិវត្តន៍ហើយបែរជាលេបថ្នាំពន្យារពេល

 

ខេត្តកំពង់ស្ពឺ៖ តាមសេចក្តីរាយការណ៍បានលួចខ្សឹបអោយដឹងថា លោកអ៊ុក សុផលស្នងការរងនគរបាលខេត្តកំពង់ស្ពឺទទួលបន្ទុកកណ្តាលប្រឆំាងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដល់អាយុចូលនិវត្តន៍តាំងពីកំឡុងខែមេសា ឆ្នំា២០១៦ តំណាលលោក កែវ ពិសី ស្នងការនគរបាលខេត្តកំពង់ស្ពឺចាស់និងលោកស្នងការរងទទួលបន្ទុកចរាចរណ៍ម្នាក់ទៀតបានសំរាកពីការងារហើយ ដោយឡែកលោកអ៊ុក សុផលបានពន្យាកំណើតនៅបន្តការងារជាស្នងការរងជិត១ឆ្នំាហើយនៅមិនទាន់ចូលនិវត្តន៍ទៀតមិនដឹងថាថ្នាក់លើបានជ្រាបរឿងនេះឬក៏ថ្នាក់លើភ្លេចពិនិត្យមើលឈ្មោះលោកអ៊ុក សុផលថាដល់អាយុចូលនិវត្តន៍ហើយនោះទេ។

បើតាមសម្តីរបស់មន្ត្រីនគរបាលបានបង្ហើបអោយដឹងថារាល់កងកម្លំាងដែលមានឈ្មោះត្រូវចូលនិវត្តន៍ត្រូវតែសំរាក ប៉ុន្តែចំឡែកលោកអ៊ុក សុផលស្នងការរងនគរបាលខេត្តដល់អាយុចូលនិវត្តន៍តំាងពីខែមេសា ឆ្នំា២០១៦រហូតមកដល់ឥឡូវជិត១ឆ្នំាហើយមកធ្វើការដដែលមិនដឹងថាយ៉ាងម៉េចនោះទេឬមួយក៏លោកបានប្រើថ្នំាពន្យាកំណើតទើបថ្នាក់លើមើលមិនឃើញនោះ។

តាមច្បាប់មន្ត្រីយុត្តិធម៌ទំាងអស់ដល់អាយុចូលនិវត្តន៍ហើយមិនអាចនៅក្រាញ់ននាលនិងតំណែងនោះទេ គេមិនដឹងថាលោកស្នងការរងរូបនេះមានខ្នងបង្អែកធំឬក៏យកលុយទៅអោយថ្នាក់លើដើម្បីបន្តតំណែងអស់ប៉ុន្មាននោះទេទើបលោកអ៊ុក សុផលបានបន្តអង្គុយកន្លែងខ្លាញ់នេះដល់សព្វថ្ងៃទៀត។

បើតាមសម្តីរបស់មន្ត្រីនគរបាលខេត្តកំពង់ស្ពឺដែលដឹងថាលោកអ៊ុក សុផលស្នងការរងនៅក្រាញ់ននៀលនិងតំណែងកន្លែងខ្លាញ់នេះសំណូមពរដល់ថ្នាក់លើមេតាជួយពិនិត្យមើលការពន្យាលកំណើតរបស់លោកស្នងការរងនេះផង ហើយជាពិសេសនោះគឺអង្គភាពប្រឆំាងអំពើពុករលួយជួយពិនិត្យមើលការចូលនិវត្តន៍របស់លោកស្នងការរងអ៊ុក សុផលនៅធ្វើការងាររាល់ថ្ងៃមិនព្រមសំរាកនេះផងដែលមិនធ្លាប់មាននៅក្នុងខេត្តកំពង់ស្ពឺនេះឬមួយក៏លោកស្នងការរងប្រព្រឹត្តអំពើពុករលួយជាមួយថ្នាក់លើនោះ៕ មណ្ឌលច្បារមន

Loading...